ប្រទេស​មហាអំណាច​ប្តេជ្ញា​កាត់​បន្ថយនូវ​អាវុធ​នុយក្លេអ៊ែរ

យោង​តាម​គេហំព័រមួយ​ដែល​ចុះ​នៅ​ថ្ងៃទី ២៧ ម្សិលមិញនេះ មេដឹកនាំ​ប្រទេស​ជាង​៥០​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ឃ្លាំង​អាវុធមហាអំណាច​បរិមាណូ​របស់​ខ្លួន។

ប្រធានាធិបតី​ បារាក់ អូបាមា ​ថ្លែង​ប្រាប់អង្គ​ប្រជុំ​ទាំងមូលនៅ​ពេល​ចាប់​ផ្ដើម​សម័យ​ប្រជុំ​ចុងក្រោយ​នៃ​ សន្និសីទ​កំពូល​អំពី​សន្ដិសុខ​នុយក្លេអ៊ែរ​នៅ​ក្នុង​ក្រុង​សេអ៊ូល​ថា​ សហគមន៍​អន្ដរជាតិ​ត្រូវ​មាន​កិច្ច​ប្រឹងប្រែង​ច្បាស់លាស់ ​ដើម្បី​កាត់​បន្ថយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោកបន្ត​ថ្លែង​ថា៖ «មាន​មនុស្ស​អាក្រក់​ដ៏​ច្រើន​ដែល​កំពុង​តាម​ស្វែង​រក​សម្ភារៈ​ដ៏​ គ្រោះថ្នាក់​នេះ​ ហើយ​សម្ភារៈ​ទាំង​នោះ​អាច​នឹង​ទទួល​យក​បាន​ពី​ទី​កន្លែង​ដ៏​ច្រើន។ ​គេ​មិន​ចាំ​បាច់​ត្រូវការ​សម្ភារៈ​ទាំង​នោះ​ច្រើន​ទេ ដើម្បី​សម្លាប់​មនុស្ស​ច្រើន​សន្ធឹក​នេះ​មិន​និយាយ​ពន្លើស​ទេ​ នេះ​ជា​ភាពជាក់ស្ដែង»៕

ដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!