2NE1 ចេញ​បទថ្មីមានវត្តមាន Dj Will i am

នៅ​ពេលថ្មីៗ​កន្លងមក​នេះ ​​ក្រុម 2NE1 បាន​ផ្សព្វផ្សាយនូវ​វីដេអូឃ្លិប​របស់​ខ្លួន ដែល​មា​វត្ត​មា​របស់ Dj​ Will i am ហើយ​នឹង Dj Poet ​ដែល​ដាក់​បញ្ចូល​ក្នុង​Audio ដែល​ជាបទ​ថ្មី​របស់​ពួកគេ​ក្នុងចម្រៀង “Take The world On” ។​សម្រាប់​បទ​ចម្រៀងនេះ​ដែរ ដែលជាវីដេអូឃ្លិបចាប់​ផ្តើម​ដោយ Will i am និង​ Dj Poet ដែល​ស្ថិត​ក្នុងចន្លោះ ក្រុម 2NE1 ហើយ​មើល​ទៅ ពួកគេ​មាន​ទេពកោសល្យក្នុង​ការ​សម្តែង​ណាស់ ក្នុង​កំឡុង​ពេលដែល​គេ​ធ្វើ​ការ Record ​សម្តែង​ក្នុង​ក្លិប ។ បទ​នេះ​ដែរ​​គឺ ជា​បទ​ដែល​មាន​ភាព​សប្បាយ​រីក​រាយ​ ដែលអប​ជាមួយនឹង សមាជិក​ទាំង​ ៤ របស់ 2NE1 ។

កាល​ពី​ខែ កន្លង​ទៅនេះ ផលិតករ ក្នុងក្រុម Black Eyed Peas ដែល​ជា​សមាជិក​របស់ Will i am បាន​សរសេរ​នៅ​លើ Tweet ក្រោម​រូប​ថត​របស់គាត់ ហើយ​នឹង​ក្រុម 2NE1 អប​អរសាទរ​​​ជាមួយនឹង​បទ​ដែលមាន​​ចំណង​ជើង​ជា​ភាសា​អង់គ្លេស និង ចួល​រួម​ជាមួយក្រុម 2NE1 និង​ Dj Poet ដែល​ជា​​Dj ដ៏មា​ន​ភាព​ល្បាញ​ល្បី ៕

ប្រែ​សម្រួល​ដោយ៖ បុរសដំណឹង