សភា​ភូមា​បដិសេធ​ថវិកា​សម្រាប់​គណៈកម្មការ​សិទ្ធិ​មនុស្ស

អនាគត​របស់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ភូមា​ មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក្រោយ​ពី​រដ្ឋសភា​បាន​កាត់ផ្តាច់​ថវិកា​ដែល​បាន​ត្រូវ​បង្កើត​ឡើង​កាល​ ពីឆ្នាំ​មុន​ នៅ​ចំ​ពេល​ដែល​មាន​ការ​កែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ។​

រដ្ឋសភា​ភូមា​ បាន​បដិសេធ​មិន​យល់ព្រម​លើ​ថវិកា​ថ្មី​នៅ​ខែ​នេះ​ ដល់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​តែងតាំង​ឡើង​ដោយ​រដ្ឋាភិបាល​ ដោយ​និយាយ​ថា​ការ​បង្កើត​អង្គការ​នេះ​តាម​រយៈក្រឹត្យ​ប្រធានាធិបតី​ មិន​សមស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ទេ។​

លោក Benjamin Zawacki អ្នក​ស្រាវជ្រាវ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្ដរជាតិ (Amnesty International) ថ្លែង​ថា​គណៈកម្មការ​នោះ​ប្រហែល​ជា​មិន​អាច​រស់រាន​មាន​ជីវិត​តទៅ​ទៀត​ទេ​ ដោយ​គ្មាន​ថវិកា​ប្រើប្រាស់​នោះ។​ តែ​លោក​ថ្លែង​ប្រាប់​វីអូអេ​ពី​ទីក្រុង​បាងកក​ថា​ ភាព​ទាល់ច្រក​ហាក់​ដូច​ជា​មាន​មូលហេតុ​ខាង​នីតិវិធី​ ហើយ​ទំនង​អាច​ដោះស្រាយ​បាន។

ទោះ​ជា​យ៉ាងនេះក៏​ដោយ​ខ្ញុំ​រំពឹង​ថា​ថវិកា​នោះ​នឹង​ផ្ដល់​មក​វិញ​ជា ​មិន​ខាន។ ខ្ញុំ​គិត​​​ថា​ គណៈកម្មការ​អាច​បាន​ត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​របស់​សាខា​ ប្រតិបត្ដិ​ និង​នីតិ​បញ្ញាត្តិ​ដែល​មិន​អាច​ទុក​ជា​មោឃៈ​បាន​ ដោយ​សារ​តែ​គ្មាន​ថវិកា​នោះ​ ៕

ដោយ៖ បុរសដំណឹង