Shu Qi លុប​ចោលនូវ​ Weibo Microblog​ ដោយការ​វាយ​ប្រហារ​ពីអ្នកលេង​អន​ឡាញ

នៅពេលថ្មីនេះ​ការ​ជជែក​វែក​ញែកជា​សាធារណៈ​ នៃសិល្បៈ​ចិន​រវាង​​តារា​ភាពយន្ត​ Vincent Zhao ហើយនឹង Donnie Yen​ ទៅ​លើ​ខ្សែ​ភាពយន្ត Special Indetity​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តារា​ល្បីៗ​ផ្សេងទៀត​ដូចជា តារា​ភាពយន្ត​ដ៏ល្បីល្បាញ​របស់ចិន Shu Qi នាពេលថ្មីៗ​នេះ​បានលុបចោលនូវគណនីSina Weibo Microblog របស់នាង ជាមួយនឹង​មនុស្ស​ជាង ១០ លាន​នាក់​ដែល​គាំទ្រ​រូបនាង ។

ដើម​ចម​ដែល​ធ្វើឲ្យ​នាង​លុប​ចោល​នូវ​គណីរបស់​នាង ព្រោះថា នាង​បានធ្វើការគាំទ្រ​ចំពោះ Donnie Yen ហើយ​អ្នក​ដែល​នៅលើបណ្តាញ​អនឡាញធ្វើការ​គាំទ្រ  Zhao ហើយ​ខណៈ​នោះ​ពួក​អ្នកលេង​នៅ​លើ​បណ្តាញ​អន​ឡាញ​បាន​វាយ​ប្រហា​រ​លើ​រូប​នាង ទៅលើសាច់​រឿង​ អាស​អាភាស របស់នាង​ដែល​ជា​អ្នកដឹក​ដៃ​នាង​ឲ្យ​ទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាព​ដូច​ពេលបច្ចុប្បន្ន ។

ចំណែក​នៅ​លើ Microblog របស់នាង​នាង​បាន​លុប​ចោល ហើយ​មិន​ឆ្លើយ​តប​នូវ​អ្នកដែល​ធ្វើ​ការ​គាំទ្រ​ដល់​រូបនាង​ឡើយ ដោយ​បិទចោលនូវ សេវាកម្ម៕

ដោយ៖ បុរស​ដំណឹង