ល្បីថា Amazon ​គ្រោង​ចេញ ​Kindle ​Fire ​ចំនួន ​៣​ ​បន្ថែម​ទៀត

ក្រុមហ៊ុន Amazon បានដំណើរការនូវ Kindle Fire កាលពី ឆ្នាំ 2011 ក្នុងនោះ tablet មួយ​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សា​​រ​ដាច់​ជា​ច្រើន​លាន​គ្រឿង រហូតដល់ក្លាយទៅជាទីផ្សារប្រកួតប្រជែងជាមួយនឹង Apple iPad ទៀតផង។

យោងតាមប្រភពព័ត៌មានដែលទទួលបានពី Taiwanese Daily បានឲ្យដឹងថា ក្រុមហ៊ុន Amazon នឹងមានគម្រោងផលិតនូវ Kindle Fire ចំនួន​ ៣ បន្ថែមទៀត សម្រាប់ឆ្នាំ ២០១២ នេះ ហើយបើតាមការឲ្យដឹងបន្ថែមនោះ Kindle Fire ទាំង​៣​នេះ​គឺ​មាន​គោល​ដៅ​ទី​ផ្សារ​ផ្សេងៗ​គ្នា​។

សម្រាប់តម្លៃនោះត្រូវបានឲ្យដឹងថា ម៉ូដែលដែលមានអេក្រង់ ៧ អ៊ីងនឹងមានតម្លៃ 199​ ដុល្លារអាមេរិក ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ Android tablets ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ចំណែក ម៉ូដែលដែលមានអេក្រង់ 8.9​ អ៊ីង​នឹង​មាន​តម្លៃ​ប្រកួត​ប្រជែង​ជា​មួយនឹង Android tablet និង iPad ដែលមានតម្លៃថ្លៃ៕