ប្រព័ន្ធ​អ៊ីនធឺណិត​​​ត្រូវ​​បាន​​​ទម្លាយ​​អាថ៌កំបាំង​​របស់​​លោក​​ពូទីន​

ប្រជាពលរដ្ឋ​រុស្ស៊ី បាន​​​បោះ​ឆ្នោត​ជ្រើសរើស​​ លោកប្រធានាធិបតី​ វ្លាដឺមៀរ​ ពូទីន​(Vladimir Putin) សា​ជា​ថ្មី នៅ​ដើម​ខែ​មីនា​នេះ ប៉ុន្តែ​ អណត្តិ​ទី​បី​របស់​លោក​ក្នុង​​នាម​​ជា​ប្រធានាធិបតី​ បាន​សន្យាថា​នឹង​​ធ្វើ​​ឲ្យ​​មាន​ភាព​​ខុស​ប្លែក​ពី​ពីរ​អណត្តិមុន។

​ខ្សែ​វីដេអួ​នេះ ​​ចាប់​ផ្តើម​​​បង្ហាញ​​ លោក​វ្ល៉ាដឺមៀរ​ ពូទីន ប្រកប​ដោយ​​​ភាព​ទុក្ខសោក ​អង្គុយ​​ក្នុង​ទ្រុង​ដែក​មួយនៅ​ក្នុង​បន្ទប់​សវនាការ​។ នេះ ​ជា​ខ្សែវីដេអូ​​វាយ​ប្រហារ​​ប្រឆាំង​នឹង​ ​លោក​ពូទីន ដែល​​ត្រូវ​បាន​ផ្សព្វផ្សាយលើ​អ៊ីនធឺណិតយ៉ាង​​ឆាប់​រហ័ស​។ បន្ទាប់​ពី​​ត្រូវ​បាន​​ទស្សនាដោយ​មនុស្ស​​ជាង​បីលាន​នាក់ ខ្សែ​​វីដេអូ​ប្រឌិត​រយៈ​ពេល​៥០​វិនាទី​​​​នេះ​ បង្ហាញ​ថា​តើ​គ្មាន​រឿង​​អ្វីមួយ​អាច​ស័ក្តិសិទ្ធិ នៅ​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​រុស្ស៊ី​ យ៉ាង​​ដូច​ម្តេច​ខ្លះ។​​​

លោក​ កុងស្តង់ទីន វ៉ុន អ៊ីហ្គេត (Konstantin von Eggert) អ្នក​យក​ព័ត៌មានសម្រាប់​ស្ថានីយ៍​​វិទ្យុ​និង​ទូរទស្សន៍​ បាន​និយាយអំ​ពី​ឥទ្ធិពល​របស់​អ៊ីនធឺណិត​ ដូច​តទៅ៖

វា​ជា​ការ​ដកចេញ​នូវ​ការហាមឃាត់យ៉ាង​ពិតប្រាកដ ​ដែល​ខ្ញុំ​គិត​ថាត្រូវ​បាន​ដក​ចេញ​​ហើយ ស្តីពី​​រូបភាព​អ្នក​ដឹកនាំ​ដែល​​មិន​អាច​បំពាន​បាន​ មាន​អំណាចខ្លាំងក្លា និង​​ពោរពេញ​ទៅ​ដោយ​ចំណេះ​ដឹង ដែល​តែងតែ​​យល់​​ដឹង​​​​ខ្លាំង​បំផុត។​

​បច្ចុប្បន្ននេះ ​​​ពាក់​កណ្តាល​នៃក្រុម​​អ្នក​បោះឆ្នោត​ជាតិ​​រុស៊្សី​ ​ប្រើ​អ៊ីនធឺណិត​ដែល​ជា​បាតុភូត​មួយ​ត្រូវ​បាន​បំភ្លេចចោល នៅ​​ពេល​ដែល​ លោក ​ពូទីន ​បាន​ចាក​ចេញ​ពី​ដំណែង​នៅឆ្នាំ​២០០៨។

ដោយ​​ធ្វើ​​ឲ្យ​​មាន​តុល្យភាព ​វិមាន​​ក្រឹមឡាំង​កំពុង​ប្រយុទ្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត។​ ក្រុម​អ្នក​គាំទ្រ​​លោក​ពូទីន​ បាន​បង្ហោះ​រូបភាព​វីដេអូ​ប្រឌិតមួយ ដែល​ត្រូវ​បាន​ព៌ណនា​ថាជា ​វីវីភី (VVP) ដែល​ចេញ​​មក​ពីឈ្មោះ វ្ល៉ាដឺមៀរ វ៉្លាឌីមីរ៉ូវិច ពូទីន (Vladimir Vladimirovich Putin)។

អ្នកចម្រៀង​​ជាតិ​តាជីក (Tajik) ​ឈ្មោះ​ តូលីបជុន គួបានខាណូវ​ (Tolibjon Kurbankhanov) ​ច្រៀង​ថា​៖ «វីវីភី! លោក​ បាន​ជួយ​​សង្គ្រោះ​ប្រទេស​ជាតិ។ វីវីភី! លោក​ ការពារយើង។ វីវីភី បានលើកស្ទួយ​​រុស្ស៊ី»។ ដោយ​​ងាក​ចេញ​ពី​​ការ​​ប្រឡោម​​ចិត្ត​ឲ្យ​​ភាពភ័យខ្លាច​ វិមាន​ក្រឹមឡាំង​សូម​និយាយ​ថា «​ប្រទេស​រុស្ស៊ី​​ដែល​​គ្មាន​លោក​ពូទីន» ​ជា​ហេតុការណ៍​ដ៏​​​អាក្រក់​សម្រាប់​​​រុស្ស៊ី​ ដែល​គ្មាន​​​ស្តេច​សារ​សម័យ​ទំនើប​​នេះ​។​

ដោយ​​ទាញ​​យក​ប្រយោជន៍​ពី​​ភាព​អសន្តិសុខរុស្ស៊ី​​​សម្រាប់​ប្រទេសជាតិ​ យ៉ាង​ធំធេង​​របស់ខ្លួន​​ អ្នកប្រកាស​ម្នាក់​បាន​លើក​ឡើងពី​​ទស្សនៈ​វិស័យ​ស្តីពី​​រុស្ស៊ី​ដែល​ ជាមជ្ឈមណ្ឌល​​យ៉ាង​​ទន់ខ្សោយ​។ កងទ័ព​អង្គការ​អូតង់​ បាន​កាន់កាប់តំបន់​​កាលីនីនក្រាត (Kaliningrad) ប្រទេស​ចិន(China) ​បាន​ចូល​ទៅ​កាន់​​​ភាគខាងជើង​ ហើយ​កាន់កាប់​មួយ​ភាគធំនៃ​តំបន់​ស៊ីប៊េរី​ (Siberia) ហើយ​ប្រទេស​​ជប៉ុន(Japan) ​វិញ​បាន​កាន់កាប់កំពង់ផែ​​វ្ល៉ាឌីវ៉ូស្តុក​(Vladivostok) នៃ​​ឆ្នេរ​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី​​។​ ការ​បោះពុម្ព​ក្រដាស​ប្រាក់​ធ្វើឲ្យ​លុយ​រូបល៍​គ្មាន​តម្លៃ​ អគ្គីសនី​ត្រូវ​បានដាក់​​កំហិត​​ ភាព​អនាធិបតេយ្យ​ គ្របដណ្តប់​ពាស​ពេញ​​ទីក្រុង​របស់​រុស្ស៊ី​។

នៅ​ទីបំផុត​ លោក​ខាង​លិច​បាន​ឆ្លើយ​តប​ថា ខ្លួន​ ប្រគល់​​ពាន​រង្វាន់​ជ័យ​លាភី​​​​ណូប៊ែល ដល់​​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ អាឡិចស៊ី​ ណាវ៉ាលនី (Alexei Navalny)។

លោក ​Von Eggert ​បាន​សង្កេត​ឃើញ​​ថា​​ប្រព័ន្ធ​អ៊ីនធឺណិត​ ផ្តល់​សេរីភាព​ដល់​ការ​ពិភាក្សា​ខាង​នយោបាយនៅ​​រុស្ស៊ី​ចាប់​តាំង​ពី​ការ​​ ត្រួតត្រា​​អស់​​រយៈពេល​​កន្លះ​សតវត្សរ៍ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​នាយក​​ស្ថានីយ៍​​​ទូរទស្សន៍​របស់​​រដ្ឋ។​​​

«ការរីក​​សាយភាយ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​​រុស៊្សី បានធ្វើ​ឲ្យ​ថយ​ចុះ​​សមត្ថភាពរបស់​​រដ្ឋាភិបាល ក្នុង​ការ​​ជះ​ឥទ្ធិពល​លើរបៀបវារៈ​ប្រចាំ​ថ្ងៃ​​និង​​ដាក់​បង្ខំ​ទៅ​លើ​​ ទស្សនៈ​របស់​ខ្លួន។»

ស្ថានីយ៍​ទូរទស្សន៍របស់រដ្ឋ ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​​​តឹង​តែងទៅ​​​លើ​ការពិភាក្សា​​ស្តីពី​អំពើ​ ពុករលួយ​ ដែល​ជា​ការត្អូញ​ត្អែរ​ខ្លាំង​ជាង​គេ​ពី​សំណាក់​ជនជាតិ​​រុស៊្សី​ នា​ពេល​សព្វថ្ងៃ។ ​ផ្ទុយ​ទៅ​វិញ​ ប្រព័ន្ធ​អ៊ីនធឺណិត អាច​ចូល​ទស្សនា​ដោយសេរី​ចំពោះ​​​ខ្សែ​​វីដេអូបែបនេះ​ ដែល​មាន​ចំណង​ជើង​ថា ​«​​លោក​​ពូទីន​ពិត​ប្រាកដ​»។

ដោយ​​ចុច​​លើ​ម៉ោស​កុំព្យូទ័រ អ្នក​​ប្រើប្រាស់​អ៊ីនធឺណិត អាច​​មើល​​វិមាន​​និង​ទូក​ជិះ​កំសាន្ត​ របស់​​​លោក ពូទីន និង​​មជ្ឈដ្ឋាន​​មិត្តភ័ក្រ​​របស់​លោក។

ដើម្បី​​ជម្នះ​​ទៅ​នឹង​ការ​ចោទ​ប្រកាន់ ដែល​ក្រុម​អ្នក​តវ៉ា​​​ ​ជា​ក្រុម​មនុស្ស​​នៅ​​តាម​ទីក្រុង​ធំៗ ទីតាំង​​របស់​ក្រុម​ប្រឆាំង ផ្សព្វផ្សាយ​​បទ​ចម្រៀង​នេះ ដោយ​​ទាហាន​​ជើង​ចាស់​​ពីរ​រូប នៃ​​អង្គភាព​​ឆ្នើម​​របស់​​កងទ័ព​​ឆ័ត្រ​យោង​របស់​រុស្ស៊ី។

ពួក​គេ​បាន​ច្រៀង​អំពី​លោក​វ៉្លាដឺមៀរ ពូទីន​ថា«​លោក​មិន​​ខុស​​ពី​​ខ្ញុំ​ទេ។​ ​លោក​គ្រាន់​តែ​​​ជា​មនុស្សម្នាក់ ដែល​​មិន​មែនជា​​ព្រះ​ជា​ម្ចាស់​ឡើយ។ ខ្ញុំ​​មិនខុស​ពី​អ្នកទេ។ លោក ជាមនុស្ស​ម្នាក់ ដែល​មិន​មែន​ជា​​​បីសាច​ទេ។ យើង​នឹង​មិនអនុញ្ញាត​ឲ្យ​លោក​បន្ត​ភូតភរ​​ទៀត​ទេ។ យើង​នឹងមិនអនុញ្ញាតឲ្យ​លោក លួចទៀតទេ។

​នៅ​ខែ​ឧសភា​នេះ​ លោក ​វ៉្លាដឺមៀរ ​ពូទីន ​នឹង​​ត្រលប់ទៅ​​វិមាន​ក្រឹមឡាំងវិញ​។​ ប៉ុន្តែ​ដោយសារ​ប្រព័ន្ធ​​អ៊ីនធឺណិត ​បញ្ហា​ប្រឈម​​របស់លោក គឺ​ត្រូវ​​គ្រប់គ្រងលើ​ជនណា​​ ដែល​​​គួរឲ្យ​សង្ស័យ​និង​ទទួល​បាន​ព័ត៌មាន​ច្រើន​ជាងពេល​​មុន៕

https://www.youtube.com/watch?v=4op30u-zz-o&feature=player_detailpage

ប្រែសម្រួលដោយ៖ បុរសដំណឹង