ការ​ធ្វើ​កិច្ច​ដេញដោល​ពីភាក្សា​លើក​ចុង​ក្រោយ​លើ​ច្បាប់​ថែរក្សា​សុខភាព​អាមេរិក​

តុលាការ​កំពូលអាមេរិក​បាន​បើក​សវនាការ​ក្នុង​ថ្ងៃ​ទី​ បី​ ដែល​ជា​ថ្ងៃ​បញ្ចប់​ កាល​ពី​ថ្ងៃ​ពុធ​នេះ​ ស្តី​ពី​ច្បាប់​កំណែ​ទម្រង់​កម្មវិធី​ថែទាំ​សុខភាព​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​។​

ការ​ពិភាក្សា​ដេញ​ដោល​គ្នាបាន​ពិនិត្យ​មើល​បញ្ហា​ថា​តើ ​ច្បាប់​នេះ​គួរ​ទុក​នៅ​ឬ​ទេ​ បើ​សិន​ជា​មាត្រា​ដ៏​សំខាន់​មួយ​ ត្រូវ​តុលាការ​កំពូល​សម្រេច​សេចក្តី​ថា​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ រដ្ឋធម្មនុញ្ញ។

មាត្រា​នេះ​ ហៅ​ថា​ «បញ្ញត្តិ​បុគ្គល​»​ ដែល​តម្រូវ​ឲ្យ​ជន​ជាតិ​អាមេរិកាំង​ទិញ​​ធានា​រ៉ាប់រង​សុខភាព​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់។​ ក្រុម​អ្នក​គាំទ្រ​និយាយ​ថា​ បញ្ញត្តិ​នេះ​ជា​ការ​ចាំបាច់​ ដើម្បី​ជួយ​ចែក​រំលែក​ប្រាក់​ចំណាយ​ទៅ​លើ​ការ​ថែទាំ​សុខភាព​ ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​ ជា​ពិសេស​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ ដែល​ប្រហែល​មិន​ចង់​ទិញ​ការ​ធានា​រ៉ាប់រង​សុខភាព​ ដើម្បី​ជួយ​រំលែក​ជា​មួយ​ពលរដ្ឋ​អាមេរិកាំង​ជាង​៣០​លាន​នាក់​ទៀត​ ដែល​គ្មាន​ការ​ធានា​រ៉ាប់រង​សុខភាព។​

តែ​រដ្ឋ​ចំនួន​២៦​ និង​ក្រុម​ពាណិជ្ជកម្ម​ បាន​ប្រឆាំង​ជំទាស់​និង​ច្បាប់​នេះ​ ដោយ​តវ៉ា​ថា​ ការ​តម្រូវ​នេះ​ ជា​ការ​ពង្រីក​អំណាច​រដ្ឋាភិបាល​សហព័ន្ធ​ហួស​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ។

Facebook Notice for EU! You need to login to view and post FB Comments!