អ៊ីតាលីរឹបអូសទ្រព្យកាដាហ្វីចំនួន ១,១ ពាន់លានអឺរ៉ូ

តាម​ប្រភពព័ត៌មានមួយ​បាន​ឲ្យដឹងថា តុលាការឧក្រិដ្ឋកម្ម​អន្តរ​ជាតិ CPI ក្រុង​ឡាអេ ប៉ូលីសហិរញ្ញវត្ថុ​អ៊ីតាលី​កាលពីថ្ងៃទី ២៨​ មីនា បាន​រឹបអូសអចលនទ្រព្យ និង​ចលនទ្រព្យ​គ្រួសារលោកកាដាហ្វី ដែល​មានតម្លៃ​ទឹក​ប្រាក់​ស្មើនឹង 1,1​ពាន់លានអឺរ៉ូ ។​សេចក្តី​ប្រកាសមួយ​របស់ប៉ូសីលបញ្ជាក់ថា កាលពីថ្ងៃទី២៨ មីនា បានរឹបអូសបណ្តាភាគហ៊ុន នានានិង​ប្រាក់​ក្នុងបណ្តាគណនីនានាទាក់ទិន​ដល់​គ្រួសាររបស់អតីតមេដឹកនាំលីប៊ី លោក មូអាម៉ា កាដាហ្វី និងបណ្តាសមាជិក​អ្នកអមជុំវិញ​លោក​មាន​តម្លៃជាង 1,1 ពាន់​លានអឺរ៉ូ ។

ក្នុងចំនោម​ទ្រព្យ​សម្បត្តិនេះមានភាគ​ហ៊ុន​ក្នុងធនាគារធំរបស់អ៊ីតាលី UNICREDIT ក្នុងក្រុមហ៊ុន​ប្រេង ENI  និង​ក្រុមហ៊ុនផលិតយន្ត​ហោះ និងការពារ FINMEC CANICA ក្នុងក្រុមហ៊ុន រថយន្ត FIAT ឬក្លិបបាល់ទាត់​ UVENTUS នៅទូរីន ព្រម​ទាំងធនាគារមួយនៅក្រុងរ៉ូម និង​ដីព្រៃ​ចំនួន ១៥០ ហិចតា នៅលើកោះ PANTELLERIA និងម៉ូតូ ២ គ្រឿង ៕

ប្រែសម្រួលដោយ៖​បុរស​ដំណឹង