កីឡា​ករ​លំដាប់​ទីមួយ​ពិភព​លោក​ Novak ​Djokovic​ និង​ Rafael ​Nadal ​ឈាន​ចូល​ជុំ​បន្ត​

កីឡា​ករ​លំដាប់​ទី​មួយ​ពិភព​លោក​ Novak​ Djokovic​ និង​កីឡា​ករ​លំដាប់​ទី​ពីរ​ Rafael​ Nadal​ បាន​ឈាន​ចូល​វគ្គ​ 8 ​នាក់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​កម្ម​វិធី​ Sony ​Ericsson​ Open​ បន្ទាប់​ពី​យក​ឈ្នះ​គូរ​ប្រកួត​រៀងៗ​ខ្លួន​នៅ​ទីក្រុង​ Miami ​រដ្ឋ ​Florida ​សហ​រដ្ឋ​អាមេរិក​។​

កីឡា​ករ​សញ្ជាតិ ​Serbia,​ Djokovic ​បាន​យក​ឈ្នះ​កីឡា​ករ​បារាំង​ Richard​ Gasquet​ ក្នុង​លទ្ធ​ផល​ 2​ set​ 0​,​ 7-5 ​និង​ 6-3​ ឈាន​ចូល​វគ្គ​ 8​ នាក់​ចុង​ក្រោយ​ជួប​ជាមួយ​ David​ Ferrer​ ដែល​បាន​យក​ឈ្នះ​ Juan ​Martin​ Del​ Potro​។​

ចំណែក​កីឡា​ករ​លំដាប់​ទី​ពីរ​ Rafael ​Nadal ​ជើង​ឯក​​បី​ដង​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​ បាន​យក​ឈ្នះ​កីឡា​ករ​ជប៉ុន​លំដា់ប់ទី​ 16​ Kei ​Nishikori ​ក្នុង​លទ្ធ​ផល​ 2​ set​ 0​,​ 6-4 ​និង ​6-4​ ហើយ​ជុំ​បន្ត​គេ​នឹង​ត្រូវ​ជួប​ជាមួយ​ Jo​-​Wilfred​ Tsonga ​រឺ​ក៏​កីឡា​ករ​អាល្លឺ​ម៉ង់​ Florian ​Mayer។​ សំរាប់​គូរ​ផ្សេង​ទៀត​មាន​ Andy ​Murray ​យក​ឈ្នះ​ Gilles​ Simon​ 6-3​,​ 6-4,​ បន្ត​ទៅ​ជួប​ជាមួយ​ Janko​ Tipsarevic​ ដែល​បាន​យក​ឈ្នះ​ Grigor​ Dimitrov ​សញ្ជាតិ​ប៊ុល​ហ្ការី​។ ​កីឡា​ករ​អាមេរិក ​Mardy​ Fish​ យក​ឈ្នះ​កីឡា​ករ​អេស្ប៉ាញ​ Nicolas​ Almagro​ បន្ត​ទៅ​ជួប​កីឡា​ករ​អាមេរិក​ Juan ​Monaco​ ទៀត៕​

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!