​Store ​លំដាប់​ពិភព​លោក​នឹង​មាន​នៅ​ចិន?

យោងតាមប្រភពព័ត៌មានពី MIC បានឲ្យដឹងថា Apple កំពុងសិក្សាទៅលើគម្រោងក្នុងការបើកនូវ Store ធំលំដាប់ពិភពលោកមួយថ្មីទៀត។

ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយនូវការបើក Store ថ្មីក្នុង Century City តំបន់ Dalian នៃប្រទេសចិន។ ក្នុងតំបន់នេះមានប្រជាជនប្រមាណ 3.5 លាននាក់ ហើយខាងក្រោមនេះគឺជារូបដែលខាងក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយពី Store ថ្មីលំដាប់ពិភពលោក៖

បើទោះជាយ៉ាងនេះក្តី ខាងក្រុមហ៊ុន Apple មិនបានចេញនូវសេចក្តីប្រកាសណាមួយនោះទេ ឧទាហរណ៍ដូចជាទំហំ បុគ្គិល ជាដើម។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃក្រុមហ៊ុន Apple បានបើកនូវ Store មួយលំដាប់ពិភពលោកនៅឯទីក្រុងញ៉ូយ៉ក ដែលមានមនុស្សចេញចូលជារៀងរាល់ថ្ងៃប្រមាណ​​ 700,000 នាក់៕

Facebook Notice for EU! You need to login to view and post FB Comments!