ពិតជាមាន Kindle Fire HD?

ប្រភពព័ត៌មានដែលអាចយកជាផ្លូវការ បានឲ្យដឹងថា ក្រុមហ៊ុន Amazon នឹងធ្វើការបង្ហាញនូវ Kindle Fire HD ក្នុង​ពេល​ឆាប់ៗ​នេះ។

តាមការបញ្ជាក់ ព័ត៌មាននេះគឺជាព័ត៌មានអាចជឿទុកចិត្តបាន ហើយក្នុងនោះ Kindle Fire HD នឹង​អាច​ស្គាល់​នូវ​ឯកសារ​វីដេអូ​ដែល​មាន​កម្រិត​គុណភាព 720p។ មុននេះបន្តិចក្រុមហ៊ុន Amazon បានបង្ហាញនូវ​ Colorful eBook reader ដែល​ភ្ជាប់​មក​ជាមួយ​នឹង​ប្រព័ន្ធ​ដំណើរការ​​ Android OS។

សម្រាប់ Kindle Fire ដែលនឹងត្រូវបង្ហាញក្នុងពេលខាងមុខនោះគឺអាចមានពីរប្រភេទ៖

១. Kindle Fire HD​ដែលមានអេក្រង់ទំហំ 7 អ៊ីង

-អេក្រង់បង្ហាញទំហំ 1280×800 ភិចសែល

-ស្គាល់នូវឯកសារវីដេអូកម្រិតគុណភាព 720p

២. Kindle Fire HD ដែលមានអេក្រង់ទំហំ 8.9 អ៊ីង

– មានអេក្រង់បង្ហាញទំហំ 1920×1080 ភិចសែល

-ស្គាល់នូវឯកសារវីដេអូកម្រិតគុណភាព 1080p។

ព្រមជាមួយគ្នានេះ Kindle Fire HD អាចលេងនូវហ្គេមដែលមានកម្រិត HD ដូចជា Angry Birds Space HD និង Spiderman HD រួមនឹង​ហ្គេម HD ផ្សេងៗមួយចំនួនទៀត។

តាមការឲ្យដឹងបន្ថែម Kindle Fire HD ដែលនឹងចេញក្នុងពេលឆាប់នេះគឺជាទីផ្សារប្រកួតប្រជែងជាមួយនឹង Android tablet ដែល​មាន​តម្លៃ​ទាប និងធ្វើការប្រកួតប្រជែងជាមួយនឹង new iPad។ តើអាចទៅរួចទេសម្រាប់វត្តមានថ្មីរបស់​ Kindle Fire HD ក្នុង​ការ​ដណ្ដើម​យក​ទីផ្សារ​ tablet?