ប៊ុន ផៃលីន ស្នាមចាស់នៅតែដិត

ប៊ុន ផៃ​លីន លំដាប់តារាសុដន់ធំមាននាង កុល ដាវី សាន្ត សុម៉ាលី កែវសូរិយា ក្រោយ​ពេលវ៉ាងស្រីណូ ធ្លាក់​ពីតំណែងលំដាប់​សុដន់ធំទ្រលុក​ទ្រលន់ ។ប៊ុន ផៃលីន​ ទោះ​បី​ជា​នាង​ខិត​ខំ​អះ​អាង​ថា នាង​មិនខ្វល់ពីស្នេហាត្រីកោណ​នោះ​ក្តី​តែ​ការរិះគន់​របស់មហាជន​ថា​ នាង​គ្រាន់​តែ​លេង​ឆាក​បន្លំ​ភ្នែកតែប៉ុណ្ណោះ ។

​ប៊ុន ផៃ​លី​ន​ ទោះ​ខិតខំ​​ត្រដាងនូវ​ចម្លើយ​ថា​ នាង​ឈប់​ខ្វល់​ចំពោះ​ស្នេហា​ត្រីកោណ ហើយ​ខំ​ណាត់​ សាយ​ សៀរ៉ា ថត​រូប​អោបកៀកកិត ដើម្បី​បញ្ជឺ​ចិត្ត​ប្រុសស្នេហ៍​ហេង សយ​ យ៉ាងនេះក្តី ​តែ​មហា​ជន​នៅតែ​គិតថា “នាង​មិន​អាចលុប​ដាន​ចាស់ដែល​ធ្វើឲ្យ​នាង​មានសេចក្តី​សុខកន្លងមក​នោះទេ” ។​ប៊ុន ផៃលីន តារា​ចម្រៀង​ស្រី របស់វ៉ាស៊ីន ព្រែក​លាភ ដែលកំពុងទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាព​ផ្នែកស៊ិច​ស៊ី ក្រោយពេលដែល​នាង​ផ្ទុះ​នូវ​រឿង​រ៉ាវ​ស្នេហាត្រីកោណ ដែល​ជាប់​ទាក់ទង​ជាមួយនឹង​បុរស​ពាក់ផ្កាយ ហើយត្រូវ​បាន​គេ​គំរាម​បាញ់​សម្លាប់ និង​ជះ​ទឹក​អាស៊ីត​បើ​សិន​ជា​នាង​នៅ​តែ​ទាក់ទង​ជាមួយនឹង​ប្រុស​ស្នេហ៍​ពាក់​ផ្កាយ​នោះទៀត ។​ម្លោះ​ហើ​យ​តារា​ស្រី​វ័យ ២៣ ឆ្នាំ​រូប​នេះភ័យឡើង​ញាក់សាច់​រហូត​ដល់​ថ្នាក់​ពឹង​សារព័ត៌មានឲ្យចុះ​ផ្សាយ​ពីរូប​ថត​ក្តៅ​សាច់​ជាមួយ​នឹង​ សាយ សៀរ៉ា ជាច្រើន​សន្លឹក​ដើម្បី​បញ្ជាក់​ថា នាង​ពិត​ជា​ឈប់​ទាក់ទង​​ជាមួយនឹង​បុរស​ពាក់​ផ្កាយ​នោះ​ទៀត​ហើយ ។​ទោះបី​ជា​មាន​ការ​ចុះ​ផ្សាយ​យ៉ាង​នេះ​ក្តី តែ​សម្រាប់​មហាជន​នៅតែ​មិន​ជឿចំពោះរូប​នាងនោះ​ទេ ​ដោយ​បញ្ចេញ​នូវ​ការរិះគន់​ថា “ឆ្នាំងចាស់ដាំបាយ​ឆ្អិនល្អ​ជាង​ឆ្នាំង​ថ្មី” ទោះបី​​ជានាង​ខំរើ​បម្រាស់ពីស្នេហា​មុំបីនេះ​ក្តី​ហើយ​ប្រកាស​ថា មិន​បាន​ទទួល​ជំនួយ​ជាដុំកំភួនពីបុរស​ពាក់​ផ្កាយ​នោះ​ ហើយ​ក៏​មិន​ចង់​ឲ្យ​មាន​ការតិះទាន​ពី​​មហាជន​ ក្នុងកំឡុង​ពេល ៣ ៤ ឆ្នាំ នៅ​លើ​ដង​វិថីសិល្បៈ និង​លើវេទិកា ​។ តែ​អ្វី​ដែលនាង​បាន​ព្រួយ​បារម្ភ​នោះ គឺវា​បាន​កើត​ឡើង​ហើយ ដោយ​ទទួ ល​បាន​នូវការិះ​គន់ផ្ទួនៗ​ពីមហាជន រឿង​ប្រុសស្នេហ៍​ហេង​សយ ពាក់ផ្កាយ និង រឿង​អាងល្បីតិចតួច​លើ​សង្វៀន​សិល្បៈ​ចាប់​ផ្តើម​វាយឬក ។​

​ចំពោះ​រូបថត ថតកៀកកើយ​ព្រឺរោម​ជាមួយនឹង​សាយ​ សៀរ៉ា មហាជន​នៅតែ​គិតថា តារាស្រី​ប្រុស​ពីដួងនេះ​ពិត​​ជា​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក ទោះបី​ជា​នាងបាន​អះ​អាងថា សាយ​ សៀ​រ៉ា ​គ្រាន់តែជា​មិត្តភក្តិ​ជិតស្និទ្ធ​ក្នុងរង្វង់សិល្បៈ​ទេ ដោយ​រាប់អាន​គ្នា​ជា​ធម្ម​តា​ដូ​ច​តារាទូទៅក្នុងវិថីសិល្បៈ​ដូចគ្នា ​ហើយ​ប្រភពដដែល​នៅតែគិតថា នាង​មិនអាចលុបដានចាស់បាន​នោះទេ ៕

អត្ថបទដោយ៖ បុរស​ដំណឹង