LiBingbing បះសក់​​ជាមួយ​នឹង​​អ្នក​បក​ប្រែ​

កាល​ពីថ្ងៃទី ២៧ កន្លង​ទៅ ថ្មីៗ​នេះ​តារា​សម្តែង Li Bingbign ត្រូវ​បានអញ្ជើញ​ជា​វត្តមានក្នុងព្រឹត្តិការណ៍​ដ៏​ធំមួយ​ក្នុងកម្មវិធី ដណើរ​ទៅមុខ​នឹ​ង​ភាពថ្លៃ​ថ្នូរក្នុងការ​រចនា​ចំពោះអ្នក​ដែលទទួល​បាន​នូវ​ភាព​ថ្លៃថ្នូរ ​ជាមួយ​នឹង​អ្នកនាំពាក្យ ។

សម្រាប់ LiBingbing មើលទៅ​ដូច​ជា​មាន​ភាពស្រស់​ឆើត​ឆាយ​សម្រាប់ថ្ងៃនោះ ​ជាមួយ​នឹងឈុត​ស្លៀក​ពាក់ សំពត់សាតាំង ពណ៌សរ​មើល​ទៅ​ពិត​ជា​មានលក្ខណៈ​ថ្លៃ​ថ្នូរ​​ហើយ​ឆើត​ឆាយ ។

ប៉ុន្តែអ្វីដែលនឹក​ស្មាន​មិនដល់​នៅ​ក្នុងកម្មវិធីនោះ មានស្រ្តីមួយរូប​ដែលជា​អ្នកបកប្រែ​ដោយស្លៀក​ពាក់​នូវ​ខោអាវ​លេច​លើ​លេច​ក្រោម បញ្ចេញ​នូវ​ដើម​ទ្រូង​​ដែល​ធ្វើឲ្យ​ LiBingbing ដៀង​ភ្នែក​មើល​ជា​រឿយៗ​នៅ​ពេល​ដែលនាង​បក​ប្រែ​ធ្វើការសំណោះសំណាល​នឹងបកប្រែ​នូវ​ភាសា ចំពោះ​មេ​ដែលជា​ជន​ជាតិ​បរទេស ហើយ​ជា​ម្ចាស់​ម៉ាកយីហោ សម្លៀក​ពាក់នៃ​គ្រឿ​ងតុប​តែង​កាយ ៕

ប្រែសម្រួល​ដោយ៖ បុរស​ដំណឹង