កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំជ្រួច​ម៉ីស៊ីល​រយៈ​ចម្ងាយ​ខ្លី

ស្ថាប័នកាសែត​២​របស់​កូរ៉េ​ខាងត្បូង ប្រាប់​ឲ្យ​ដឹង​ថា​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ម៉ីស៊ីលរយៈ​ ចម្ងាយ​ខ្លី​​ចេញ​ពី​ឆ្នេរ​សមុទ្រ​ខាង​លិច។

កាសែត ចូសុន អ៊ីលបូ (Chosun Ilbo) ប្រាប់​ឲ្យ​ដឹង​ថា​កាំ​ជ្រួច​ម៉ីស៊ីល​២​គ្រាប់​​បាន​បាញ់​បង្ហោះ​កាល​ពី​ ថ្ងៃ​ព្រហស្បតិ៍​ចេញ​ពី​លើ​ដី​ទៅ​កប៉ាល់​ដឹក​ម៉ីស៊ីល។ ប្រភពព័តមានដដែលនោះ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ខ្លួន​បាន​ដឹង​មក​ពី​​មន្រ្តី​យោធា​ម្នាក់ ​ដែល​មិន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​​ថា​ការ​បាញ់​បង្ហោះ​នោះ មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​កាំជ្រួច​ម៉ីស៊ីល​ហើយ​មិន​ ទាក់​ទិន​នឹង​ការ​បាញ់​បង្ហោះ​​កាំជ្រួច​រ៉ុកកែត​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ ក្រោយ​ទេ។

កាសែត ជូង អាង អ៊ីលបូ (JoongAng Ilbo) បាន​ធ្វើ​សេចក្តី​រាយការណ៍​ស្រដៀង​គ្នា។

កូរ៉េ​ខាងជើង ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​រយៈចម្ងាយ​វែង​ពី​ ឆ្នេរ​សមុទ្រ​របស់​ខ្លួន​នៅ​ពាក់​កណ្តាល​ខែ​មេសា​ដែល​មាន​គោល​បំណង​ដាក់​ ផ្កាយ​រណប​ពិនិត្យ​មើល​អាកាសធាតុ​ចូល​ក្នុង​គន្លង​ផែនដី​​ដើម្បី​ប្រារព្ធ​ ខួប​លើក​ទី​១០០​នៃ​​ថ្ងៃ​កំណើត​របស់​លោក គីម អ៊ីល ស៊ុង (Kim Il Sung) មេដឹកនាំ​បង្កើត​ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!