គង់​ ច័ន្ទរដ្ឋា ស្នេហា​មិន​សំខាន់​ជា​ង​សិល្បៈ

​តារា​ស្រីមួយ​ដួង​ដែល​ជា​គ្រាប់​ពេជ្រ​ដ៏មាន​សំណើម​របស់ផលិតម្ម សឹង្ហមាស ដែល​កំពុង​តែ​ទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាព​​​​កាក់កប​គ្រាន់​បើ​លើ​ថ្នាល់សិល្បៈ​ ​​​ដែល​ឈរលើ​គោលការណ៍​គ្រឹះ​របស់​ក្រុម​ហ៊ុន​ក្នុ​ង​ការ​ច្រៀង​ នឹង​ផលិត​នូ​វបទ​ចម្រៀង​ដោយ​ខ្លួន​ឯង ។

ស្រីស្រស់​ញញឹម​ស្រស់​ស្រអែម​ដែល​ធ្វើឲ្យ​ប្រុស​ៗ​​ជា​ច្រើន​ចង់​ប្រឡោម​លោម​ស្នេហ៍​​រូប​នេះ​ត្រូ​វបាន​មហាជ​ន​ជា​ច្រើន​​រិះ​គន់​ថា​ គង់​ ច័ន្ទរដ្ឋា ​មាន​ស្នេហា​ក្រៅឆាក​ជាមួយ​នឹង​អ្នកដឹក​នាំ​កម្ម​វិធី​របស់​ស្ថានីយទូរទស្សន៍មួយ​ ដែលជាបណ្តាញ​ស្ថានីយ​ទូរទស្សន៍ដ៏​ល្បីល្បាញ ។ ស្រប​ពេល​មាន​ស្នេហា​ក្រៅ​ឆា​ក​នេះ​ក៏​ធ្វើ​ឲ្យ​ គង់​ ច័ន្ទរដ្ឋា មាន​មុខ​មាត់​ឡើង​ប្រគុំ​តន្រ្តីជា​ច្រើន​ ដែល​ពេល​ខ្លះ​​សឹង​ថា​នាង​រក​ពេល​​ឈប់​សម្រាកគ្មានសម្រាប់​ថែរក្សា​នូវ​សម្រស់​ ។ ប្រភពកៀកកិត​របស់ គង់​ ច័ន្ទ​រដ្ឋា បាន​ឲ្យដឹងថា រដ្ឋា​ពិត​ជា​រវល់​មែន ហើយ​គេ​ឃើញ​ រដ្ឋា ទៅ​ណា​ម​ក​ណា​ជាមួយនឹង​បុរ​សគូ​ស្នេហ៍​ដែល​ជា​​អ្នក​ជួយ​ជ្រោង​​ឲ្យ​ គង់ ច័ន្ទរដ្ឋា ​មានមុខ​មាន​មាត់​លើ​ឆា​​ក​តន្ត្រី​នានា​​ជាច្រើន ។ តារា​ស្រីដែល​ជា​សំណើម​របស់សឹង្ហ​មាសមួយ​នេះ​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់តាមរយៈ​បទ “ចិញ្ចៀន​ទឹកភ្នែក” ដែល​ជាបទ​ផលិ​​ត​ដោយ​កូន​ខ្មែរពិត​ៗ​។​​​មហាជន​ជា​ច្រើន​ចង់ដឹងថា គូស្នេហ៍​ដែល​ជា​អ្នកដឹកនាំ​ និង​រៀប​ចំកម្មវិធីនេះ​មាន​មុខ​មាត់​ស្អាតប៉ុណ្ណា ដែល​ធ្វើឲ្យ​ស្រី​ស្រស់​ស្រអែម​លើ​ដែន​អង្គ​ររូបនេះ​ផុង​ចិត្ត​ផុងថ្លើម​លង់ស្រលាញ់​​ ​​ដែល​ខុស​ពី​ការបក​ស្រាយ​របស់​នាង​លើ​ ទស្សនា​វដ្តីក្នុងស្រុកមួយ​ដោយ​និយាយ​ថា “​ស្នេហា​មិន​សំខាន់​ជាង​សិល្បៈ” ​តែ​ទោះ​ជា​បក​ស្រាយ​យ៉ាងនេះក្តី តែមាន​មហា​ជន​ជា​ច្រើន​មិន​ជឿ និង​ទទួលស្គាល់​​នូវ​កា​រ​បក​ស្រាយ​នេះ​ទេ ​ដោយ​ឆ្លើយ​តប​មកវិញថា “ទំពក់​មិន​ទៅ​ភ្នៅ​មិន​មក​នោះទេ” ​​​។​ប្រភពដដែលបានរិះគន់​ថា “រដ្ឋា​ ទើប​តែចូលលិល្បៈ​មិន​បានប៉ុន្មានផងស្រាប់តែ​ទទួល​បាន​នូវ​ប្រជា​ប្រិយ​យ៉ាងកាកកប​យ៉ាង​នេះ បើមិន​មាន​ការ​ជ្រោម​ជ្រែង​តើ​នាង​អាច​ទៅរួច​ដែរទេ?” ។

គួរ​បញ្ជាក់ថា  ​គង់​ ច័ន្ទ​រដ្ឋា ​គឺ​​ជា​ពិធីការិនី​មួយដួង​របស់ស្ថានីយខ្សែ​កាបអង្គរ ​ហើយ​ក៏ ប្រែ​ខ្លួន​ទៅ ជា​តា​រា​ចម្រៀងរបស់ផលិតកម្ម សិង្ហមាស ដោយ​ឆ្លងកាត់ការ​ធ្វើតេស្ត​សំឡេង​ ​ដោយ​ទឹកដម​សំឡេង​អនោយផល​ពី​ធម្មជាតិ នាង​ក៏​ទទួល​បាន​នូវកិច្ច​សន្យា​ពីម្ចាស់ផលិតកម្មឲ្យ​ចូលច្រៀង​តែ​ម្តង ។

ជួប​ជាមួយនឹង​គេហទំព័រ ដំណឹង តាមរយៈខ្សែ​ទូរស័ព្ទ​ គង់​ ច័ន្ទ​រដ្ឋា​ ឆ្លើយ​តប​នឹង​ប្រតិកម្មនេះថា “ដូច​អ្វីដែល​នាងខ្ញុំ​បានប្រាប់ខាងលើ ចំពោះ​ក្តីស្នេហាខ្ញុំ​មិនខ្វល់​នោះ​ទេ ហើយ​រឿង​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹងអ្នករៀប​ចំកម្មវិធី និង​ដឹកនាំកម្មវិធីក៏​វាមិន​ពិត​នោះដែរ បើ​ខ្ញុំ​មានទំនាក់ទំនង​ពិត​ខ្ញុំ​មិន​ហត់​ជិះឡាន​​មក​ច្រៀង​ និង​ប្រគុំ​តន្ត្រី​នៅពេល​ដែលគេអញ្ជើញ​នោះទេ ​តែ​អ្វី​ដែល​សំខាន់នោះ​គឺ​ភាព​ជោគ​ជ័យលើ​ដងវិថីសិល្បៈមុន​នឹង​មានស្នេហា” ៕

អត្ថបទដោយ៖ បុរស​ដំណឹង

រូបភាព៖ ហ្វេសប៊ុក