និន្នាការសិល្បៈ​បច្ចុប្បន្នកំពុង​តែ​បង្រៀន​យុវវ័យ​​ឲ្យ​ខូច​

សិល្បៈ​របស់ខ្មែរ​កំពុង​តែ​ជ្រោង​នូវ​ភាពរីក​ដុះ​ដាល​ លើ​គ្រប់​ផ្នែក​ ដោយ​ក្នុងនោះ​សិល្បៈ​ជា​ច្រើន​កំពុងតែរិះរក​នូវអ្វីដែល​ថ្មីដើម្បី​ជា​ចំណីចក្ខុ​គ្រាន់កំដរ​អារម្មណ៍​​ទស្សនិកជន។  ភាព​រីកដុះដាលនេះ​ជា​សញ្ញាមួយ​ប្រាប់ថា សិល្បៈ​ រួម​មាន តន្រ្តី ចម្រៀង ខ្សែ​ភាព​យន្ត កំពុង​តែ​ជ្រោង​មុខ​មាត់សង្គម​ជាតិ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើ​ន​លើ​សកល​លោក​ទទួល​ស្គាល់ថា សិល្បៈយើង​អាច​នឹង​មាន​ភាពរីកដុះដាល​ជាង​​នេះ ។

ទន្ទឹម​នឹង​មានភាពរីកចម្រើន​នេះ​ដែរ មាន​មហាជ​ន​ជា​ច្រើន​ខ្លះទទួល​ស្គាល់​ចំពោះ​ស្នាដៃ​ដែល​កូន​ខ្មែរ​ផលិត​ឡើង ហើយ​អ្នកខ្លះ​ទៀត​យល់​ដោយឡែក​ពីនេះ ។ ប្រភព​មតិរិះគន់ដដែល​ៗ​នៅ​ចំពោះ​មុខ​បាន​ប្រាប់​ដល់​គេហទំព័រ ដំណឹង ថា “តន្ត្រី​ ខ្សែ​វីដេអូ​នាពេល​បច្ចុប្បន្នកំពុង​តែបង្រៀន​ឲ្យ​យុវវ័យ ដែលកំពុង​តែ​ជ្រួលជ្រើម ចង់ដឹង​ចង់ឭ ចង់ឃើញកាន់តែធ្លាក់ក្នុង​អន្លង​កាន់តែ​ជ្រៅនៃការ​ប្រព្រឹត្តិខុសនឹង​ច្បាប់ប្រពៃណី ច្បាប់​សង្គម​ជា​ដើម” ។​ប្រភពដដែល​នោះ​បាន​ប្រាប់បន្ត​ទៀត​ថា “ភាគ​ច្រើន​នៃ​ការ​ដឹកនាំ សម្តែង​គឺ​និន្នាការ​ទំនោល​ទៅលើ​តែ​ការ​ធ្វើឃាត រស់នៅ​ជាមួ​យ​គ្នាមុន​ពេលរៀប​ការ ការ​សេប​គ្រឿង​ញៀន និង​អំពើ​ផ្សេង​ទៀត ដែល​កំពុងតែ​ចរន្តដំណើរការ​លើទីផ្សារ​សិល្បៈ​នា​ពេលបច្ចុប្បន្ន” ។​ប្រភព​មួយ​ផ្សេងទៀត​ស្ថិត​ក្នុងមហាជន​បាន​ប្រាប់បន្ត​ថា “ការសម្តែង​ក្នុង​ខ្សែ​ភាពយន្ត ចម្រៀង​កាយវិការ​កំពុង​តែ​ដើរ​ទៅរក​ចំណុចមួយ​ដូ​ចលោក​ខាងលិចរួម​មាន សហរដ្ឋ​អាមេរិក អង់គ្លេស និង​ប្រទេស​ជិត​ខាង ដោយ​ប្រើ​ប្រាស់​ស្តាយ៍​ស្រើប​ស្រាលដល់ថ្នាក់ បឺតជញ្ជក់មាត់​​ ដែល​រូប​ភាព​ទាំងនេះ​ធ្វើ​ឲ្យ​យុវវ័យ​ដែល​មាន​ទំនោល​ទៅរក​ផ្នែកនេះ នឹង​ជ្រួល​ជ្រើម​ធ្វើតាមនូវ​របៀប​ដែល​គេ​បង្រៀន​តាមរយៈ ទូរទស្សន៍ កាយ​វីការខារ៉ាអូខេ លើ​ថាសស៊ីឌី​” ។​ចំណែក​យុវវជន​មួយ​រូប​ជាសិស្សនិស្សិត​ក្នុងសាកល​វិទ្យាល័យ​ក្នុង​ក្រុង​ភ្នំពេញ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ ដំណឹងថា “ការ​សម្តែង​កាយវីការខារ៉ាអូខេ ដែល​អ្នកមួយ​ចំនួន​គិតថា ជា​ស្នាដៃ​ដឹកនាំ​របស់កូន​ខ្មែរ ដោយ​មា​នលក្ខណៈប្លែកៗ​នោះ​សូម​អ្នក​ទាំងនោះ​កុំ​ច្រឡំ​ថា​ជា​គំនិ​ត​ដែល​ចេញ​ពីខួរ​គាត់​ដោយ​មិនចម្លង​ពីគេ បើ​អ្នក​ងាក​ក្រោយ​ ហើយ​ឧស្សាហ៍​មើល​មើល​កាយវីការសម្តែងរបស់សិល្បៈ​ចម្រៀង​ប្រទេស​ជិតខាង​នោះ​អ្នក​ពិត​ជា​ភ្លឺ​ភ្នែក​ជាក់ជា​មិន​ខាន​ឡើយ”។

មហា​ជន​ដែល​ធ្វើ​ការរិះគន់​ទាំងនោះ បាន​ធ្វើការ​ផ្តាំ​ផ្ញើរ​ដល់​សិល្បៈករ​សិល្បៈ​ការិនី​ នឹង​អ្នកផលិត​ទាំង​អស់គួរ​គិត​សារ​ជា​ថ្មី​ឡើងវិញ នូវ​ការបង្ហាញ​ភាពស្រើបស្រាល នឹងឲ្យ​យុវវ័យ​ជា​ច្រើន​កំពុង​តែ​ធ្លាក់​ទឹក​​ដោយ​ទំនោល​ធ្វើ​តាម​​នូវ​អ្វី​ដែល​សិល្បៈ​បង្រៀន​ពួកគេឲ្យ​ធ្លាក់​ក្នុង​ភាព​អន្ត​រាយ​​។​សិល្បៈ​ជា​ចំណុច​ដែល​ធ្វើឲ្យ​​មនុស្ស​ចាប់​អារម្មណ៍​ជាងគេ ព្រោះ​ថា​មនុស្ស​គ្រប់​រូប​តែង​តែ​មានសិល្បៈ​តាំង​ពីស្ថិតក្នុងពោះមក​ម្លេះ ។ ប្រភពរិះគន់​បាន​បង្ហើប​បន្ត​ទៀតថា ​“និយាយ​មក​ដល់​ចំណុច​នេះ មិន​មែន​មាន​ន័យថា ពួក​ខ្ញុំ​​ស្អប់សិល្បៈ​នោះទេ បើសិន​ជា​ខ្ញុំ​សិល្បៈ ហាក់​បី​ដូចជា​ខ្ញុំ​ស្អប់​ខ្លួនឯង និង​ឪពុកម្តាយខ្លួនឯង​ដូច្នោះ​ដែរ”៕

យកព័ត៌មានដោយ៖ បុរ​សដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!