Total ​បាន​បង្ហាញ​រូប​ភាព​ Video ​អោយ​ឃើញ​ការ​លេច​ប្រេង​នៅ​សមុទ្រ​ខាង​ជើង​

យោង​តាមប្រភពព័ត៌មានមួយ​បាន​ឲ្យ​ដឹង​ថាក្រុមរុករក​ប្រេង​ Total  បាន​ធ្វើ​ការ​បញ្ចាំង​រូប​ភាព​វីដេអូ​ អោយ​ឃើញ​ពី​កន្លែង​ខួង​យក​ប្រេង​ អេលជីន​ (Elgin) ដែល​ខ្លួន​បាន​ថត​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៅ​ខេត្ត​ស្កត់​លែន​ (Scotland’s)​ កាល​ពី​ថ្ងៃ​ទី​២៩​ ទាក់​ទង​នឹង​ក្រុម​អ្នក​​ជំនាញ​ការ​បរទេស​ផ្តល់​ឱវាទ​អោយ​ក្រុម​ហ៊ុន​នូវ​ របៀប​ស្តី​ពី​ការ​ទប់​ប្រេង​ កុំ​អោយ​លេច​ចេញ​ពី​អណ្តូង​មក​ក្រៅ​ត​ទៅ​ទៀត​។​

យោង​តាម​ប្រធាន​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​បាន​អោយ​ដឹង​ថា​​ ផ្នែក​ខ្លះ​នៃ​មាត់​អណ្តូង​ប្រេង​នៅ​សមុទ្រ​ខាង​ជើង​បាន​ទទួល​រង​ការ​ខូច​ ខាត​ដោយ​សារ​តែ​ភ្លើង​ឆេះ​ ហើយ​ការ​ឆេះ​នេះ​ រហូត​មក​ទល់​ពេល​យប់​ថ្ងៃ​សៅរ៍​ទើប​គេ​អាច​ពន្លត់​បាន​។​

យោង​តាម​អ្នក​នាំ​ពាក្យ​បាន​អោយ​ដឹង​ថា​ នៅ​ពេល​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​ចេញ​មក​ គេ​ពុំ​ឃើញ​មាន​ក្រុម​បច្ចេក​ទេស​ខាង​ណា​ជួយ​ធ្វើ​អន្តរា​គមន៍​ឡើយ​៕​

ប្រែ​សម្រួលដោយ៖​បុរ​ស​ដំណឹង

 

Facebook Notice for EU! You need to login to view and post FB Comments!