អតីត​កីឡា​ករ​បាល់​ទាត់​អ៊ីតាលី ទទួល​មរណ​ភាព​ក្នុង​វ័យ​ 65​ ឆ្នាំ

ប្រភពព័ត៌មាន​របស់​គេហទំព័រ​មួយបាន​ចុះ​ផ្សាយពី អតិត​កីឡា​ករ​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីតាលី​ Giorgio​ Chinaglia​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ បាន​ទទួល​មរណ​ភាព​ក្នុង​វ័យ​ 65​ ឆ្នាំ​នៅ​រដ្ឋ​ Florida​ សហ​រដ្ឋ​អាមេរិក​។​ បើ​តាម​ការ​អោយ​ដឹង​ពី​សារ​ព័ត៌​មាន​ក្នុង​ស្រុក​អោយ​ដឹង​ថា​ លោក​ទទួល​មរណ​ភាព​ដោយ​សារ​បញ្ហា​បេះ​ដូង​។​

លោក​ Chinaglia​ គឺ​ជា​អតិត​មិត្ត​រួម​ក្រុម​ក្លឹប New ​York ​Cosmos​ ជាមួយ​វិរ​បុរស​បាល់​ទាត់​ប្រេស៊ីល​ Pele​ និង​ប្រធាន​ក្រុម​ជំរើស​ជាតិ​អាល្លឺ​ម៉ង់​ Franz ​Beckenbauer​។ ​លោក​បាន​ជួយ​អោយ​ New ​York ​Cosmos ​ឈ្នះ​ជើង​ឯក​លីហ្គ​ NASL ​ចំនួន​បួន​ដង​ ស៊ុត​បញ្ចូល​ទី​បាន​ 242​ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ 254​ ប្រកួត​ ដែល​លោក​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ពេល​នោះ​។​

លោក​ Giorgio​ Chinaglia​ ក៏​ជា​អតិត​កីឡា​ករ​ក្លឹប​អ៊ីតាលី ​Lazio ​ផង​ដែរ​កំឡុង​ឆ្នាំ ​1969​-​1976​ នឹង​ឈ្នះ​ជើង​ឯក​ Serie​ A ​នៅ​ឆ្នាំ ​1974​ ហើយ​ក្រោយ​មក​ក្លាយ​ជា​ប្រធាន​ក្លឹប​នេះ​នៅឆ្នាំ​ 1983​-1985​។ ​លោក​ធ្លាប់​បង្ហាញ​ខ្លួន​អោយ​ក្រុម​ជំរើស​ជាតិ​អ៊ីតាលី​ចំនួន​ 14​ ដង​ ស៊ុត​បញ្ចូល​ទី​បាន​ 4​ គ្រាប់​និង​ជួយ​អោយ​អ៊ីតាលី​ឈ្នះ​ជើង​ឯក​ World​ Cup​ នៅ​ឆ្នាំ​ 1974​៕​

ប្រែសម្រួលដោយ៖ បុរ​ស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!