ក្រុម​អ្នក​តវ៉ា​រ៉ូស៊ីចំនួន​ ៥៥​ នាក់​ត្រូវ​អាជ្ញា​ធរ​ចាប់​ខ្លួន​

 ​កាលពីថ្ងៃអាទិត្យកន្លង​ទៅថ្មីៗនេះអាជ្ញា​ធរ​ប្រទេស​រុស្ស៊ី​ បាន​​បិទ​ផ្ជិត​តំបន់​ជុំវិញ​ទីលាន​ក្រហម​ (Red Square) ក្នុង​ទីក្រុង​ម៊ូស្គូ​ របស់​ប្រទេស​នេះ​ ​។​

ការ​បិទ​មិន​អោយ​មនុស្ស​ចេញ​ចូល​ឆ្លង​កាត់​នៅ​តំបន់​ទីលាន​ក្រហម​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​ជា​ច្រើន​ មាន​គម្រោង​ការណ៍​ប្រមូល​ផ្តុំ​គ្នា​ ធ្វើ​បាតុ​កម្ម​តវ៉ា​ជំទាស់​ចំពោះ​លោក ប្លាឌឺមៀរ​ពូទីន​ ដែល​ត្រូវ​ដឹក​នាំ​ប្រទេស​ ក្នុង​ឋានៈ​ជា​នាយក​ដ្ឋាន​មន្ត្រី​នៅ​ខែ​ក្រោយ​នេះ​។​

ប្រភព​ព័ត៌​មាន​អោយ​ដឹង​ថា​ មុន​ពេល​ធ្វើ​ការ​បិទ​ផ្ជិត​តំបន់​នេះ​ មនុស្ស​ចំនួន​ ៥៥​ នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ចាប់​ខ្លួន​ក្នុង​តំបន់​ទីលាន​ក្រហម​ ខណៈ​ដែល​ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពាស​ពេញ​ទី​លាន​ ដោយ​យក​ក្រណាត់​ខ្សែ​ពណ៌​ស​ ចង​ជាប់​តាម​ទី​កន្លែង​នានា​ និង​បិទ​ជាប់​ជាមួយ​សម្លៀក​បំពាក់​នោះ​។​

អំពើ​បាតុ​កម្ម​រំខាន​ដល់​រដ្ឋា​ភិបាល​ បាន​ធ្វើ​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​ ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​រហូត​ដល់​ពេល​បោះ​ឆ្នោត​ បង្ករ​ឡើង​ដោយ​ពួក​សកម្ម​ជន​ប្រឆាំង​រដ្ឋា​ភិបាល​ បាន​ធ្វើ​អោយ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​នេះ​ ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​​ ជាមួយ​នេះ​មនុស្ស​រាប់​រយ​នាក់​ក៏​ត្រូវ​ចាប់​ឃុំ​ខ្លួន​ផង​ដែរ​៕​

ប្រែសម្រួលដោយ៖បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!