SoundCloud និង Ableton បាន​សហការ​គ្នា

SoundCloud គឺជាសេវាកម្មតន្ត្រី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការចែករំលែកនូវតន្ត្រីតាមរយៈសេវាកម្មមួយនេះទៅគ្រប់ទីកន្លែង ដែលដំណើរការតាំងពីឆ្នាំ 2008 មកម្លេះ។

ថ្មីៗនេះ SoundCloud បានធ្វើការសហការជាមួយនឹង Ableton ក្នុងការធ្វើការងារជាក្រុម មានន័យថាអ្នកប្រើប្រាស់នូវ Ableton Live ឬអ្នកប្រើប្រាស់ Ableton Suite នឹងទទួលបាននូវការផ្តល់ជួនឥតគិតថ្លៃចំនួន ៥ ខែក្នុងការ Upgrade ទៅកាន់ SoundCloud Pro។

ក្នុងនោះសម្រាប់អ្នកដែលប្រើប្រាស់នូវ Ableton អាចធ្វើការបញ្ចូលនូវឯកសារទៅកាន់សេវាកម្ម SoundCloud បានដោយសេរី និងងាយស្រួល។

គួរបញ្ជាក់ផងដែរថា ក្រោយពីការផ្តល់ជួនឥតគិតថ្លៃនេះផុតកំណត់ សេវាកម្មមួយនេះនឹងធ្វើការយកថ្លៃទៅលើអ្នកប្រើប្រាស់បន្ត ដែលតម្លៃនៃសេវាកម្មអាចនឹងកំណត់ទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ហើយពេលនោះអ្នកប្រើប្រាស់អាចធ្វើការទាញយក និងប្រើប្រាស់ដោយសេរី៕

Facebook Notice for EU! You need to login to view and post FB Comments!