ពិធី​គម្រប់​៣០ឆ្នាំ​នៃ​ការ​លុកលុយ​កោះ​ម៉ាលវីន

ប្រទេស​អង់គ្លេស​ នៅ​ថ្ងៃ​ចន្ទ​២មេសា​កន្លងទៅថ្មីៗនេះ​បាន​​ ប្រារព្ធ​ខួប​គម្រប់​៣០ឆ្នាំ​នៃ​ការដែល​ប្រទេស​អារហ្សង់ទីន​បាន​លុក​លុយ​កោះ​ម៉ាលវីន​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​ឆ្នាំ​១៩៨២​។​ ពិធី​រំលឹក​ខួប​៣០ឆ្នាំ​នេះ​គ្រោង​ធ្វើ​យ៉ាង​ស្ងប់ស្ងាត់​ បន្ទាប់​ពី​មាន​ភាពតានតឹង​ខ្លាំង​និង​សង្គ្រាម​ពាក្យសំដី​ជា​ច្រើន​ខែ​រវាង​រដ្ឋាភិបាល​ក្រុង​Londres​និង​Buenos​ Aires​។​ ការ​នេះ​ពុំ​ឃាត់​ឃាំង​រដ្ឋាភិបាល​អង់គ្លេស​ឱ្យ​នៅ​តែ​រក្សា​យ៉ាង​ម៉ឺងម៉ាត់​អធិបតេយ្យ​របស់​ខ្លួន​លើ​ដែនដី​ដែល​សង្គ្រាម​បាន​ធ្វើ​ឱ្យ​ដែន​ដី​នេះ​មាន​លក្ខណៈ​កាន់​តែ​ថ្លៃ​ថ្លា​ថែម​ទៀត​៕

ប្រែសម្រួលដោយ៖ បុរ​សដំណឹង