Andrew​ Strauss​ និង​អា​ចយក​ឈ្នះសិរីលង្កា

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅថ្មីៗនេះ​ក្នុង​ទីក្រុង​ កូឡុំបូ​ ប្រធាន​ក្រុម​ក្រិក​ឃីត​របស់​អង់​គ្លេស ​Andrew​ Strauss​ បាន​ថ្លែង​ថា​គេ​និង​ប្រឹង​ប្រែង​ធ្វើ​អោយ​បាន​ល្អ​ ខណៈ​ដែល​និង​ត្រូវ​ជួប​ប្រកួត​និង​ក្រុម​ក្រិក​ឃីត​របស់​សេរី​លង្កា​ វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី ​២​។​

គួរ​បញ្ជាក់​ថា​ក្រុម​ភ្ញៀវ​អង់​គ្លេស​ប្រកួត​ចាញ់​ ៤ ​ប្រកួត​ជាប់ៗ​គ្នា​ ក្រោយ​ពី​ប្រកួត​ចាញ់​ប៉ាគី​ស្ថាន​ក្នុង​លទ្ធ​ផល​ 3-0​ ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​មជ្ឈឹម​បូព៌ា​ ខណៈ​ដែល​កីឡា​ករ​ប្រធាន​ក្រុម​រូប​នេះ​មិន​បាន​ចូល​រួម​ប្រកួត​ ចាប់​តាំង​ពី​ឆ្នាំ ​២០១០ ​មក​។​ ​នៅ​មុខ​អ្នក​សារ​ព័ត៌​មាន​ Andrew ​Strauss ​បាន​បញ្ជាក់​ថា​ យើង​ត្រូវ​ការ​ជ័យ​ជំនះ​ត្រឡប់​មក​វិញ​ដើម្បី​មុខ​មាត់​របស់​អង់​គ្លេស​ ហើយ​គេ​និង​បង្ហាញ​ពី​សមត្ថ​ភាព​នៅ​ក្នុង​ការ​ប្រកួត​អោយ​បាន​ល្អ​បំផុត​។​

​រំលឹក​ផង​ដែរថា​អង់​គ្លេស​កាល​ពី​សប្តាហ៍​មុន​អង់​គ្លេស​បាន​យក​ឈ្នះ​ដោយ​ធ្វើ ​បាន​ ៧៥​ រ៉ាន់​នៅ​ក្នុង​ទីក្រុង​ ហ្គាឡេ ​ហើយ​និង​ប្រឈ​មុខ​និង​ការ​បាត់​បង់​ចំណាត់​ថ្នាក់​លេខ​ ១​ ពិភព​លោក​អោយ​ទៅ​អាហ្រ្វិក​ខាង​ត្បូង​ ប្រសិន​បើ​ប្រកួត​ចាញ់​ សេរី​លង្កា ​នៅ​កូឡុំបូ​នេះ​៕​

ប្រែសម្រួលដោយៈ បុរ​សដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!