មនុស្ស​ ១៥ នាក់​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយអគ្កីសភ័យ​លេប​ត្របាក់ផ្សារ​លក់​គ្រឿង​ដែក

កាល​ពីថ្ងៃ អង្គារ ម្សិលមិញនេះ នៅទីក្រុង មូស្គូ​ប្រទេសរុស្ស៊ី​ ​ផ្សារលក់​​គ្រឿង​ដែក​ដ៏​អ៊ូអរ​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ ១៥ នាក់​បាន​បាត់​បង់​ជីវិត ។

មន្ត្រី​អាជ្ញា​ធរ​នៅ​ទីក្រុង​មូស្គូ​ បាន​អោយ​ដឹង​ថា​ អគ្គី​ភ័យ​នេះ​ បាន​បំផ្លិច​បំផ្លាញ​ទំនិញ​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពល​រដ្ឋ​គិត​ជា​ទឹក​ប្រាក់​អស់​ប្រមាណ​ជា​ ជាង​ ៦​ ពាន​លាន​ដុល្លា​ ហើយ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​បាន​ទទួល​រង​គ្រោះ ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​អគ្គី​ភ័យ​នេះ​ កំពុង​គ្មាន​ទីជម្រក​។​

មន្រ្តី​សន្តិ​សុខ​បាន​អោយ​ដឹង​ថា​ មូល​ហេតុ​ដែល​បណ្តាល​អោយ​កើត​មាន​ អគ្គី​ភ័យ​នេះ​ កង​សន្តិ​សុខ​មិន​ទាន់​បាន​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ហើយ​នគរ​បាល​ជំនាញ​ កពុង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។​

ចំណែក​ក្រុម​អាជីវ​ករ​នៅ​កន្លែង​កើត​ហេតុ​ បាន​អោយ​ដឹង​ថា​ អគ្គី​ភ័យ​បាន​ផ្ទុះ​ឡើង​ចេញ​ពី​តូប​លក់​គ្រឿង​ដែក​មួយ​នៅ​កណ្តាល​ផ្សារ​ ប៉ុន្តែ​មិន​ដឹង​ថា​ ជា​ការ​ផ្ទុះ​ចរន្ត​អគ្គី​សនី​ ឬ​យ៉ាង​ណា​នោះ​ទេ​៕​

ប្រែសម្រួលដោយ៖​បុ​រស​ដំណឹង