Chelsea​ កក់​កន្លែង​មួយ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ខណះ​ដែល​យក​ឈ្នះ​ Benfica​ 2-1​ នៅ​ Standford ​Bridge ​យប់​ម៉ិញ​នេះ​ Chelsea​ នៅ​ពេល​បាន​កក់​កន្លែង​មួយ​យ៉ាង​កក់ក្តៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ដែល​សរុប​ជា​លទ្ធ​ផល​ទាំង​ពីរប្រកួត​ Chelsea ​ឈ្នះ ​3-1​។

កីឡា​ករ​សញ្ជាតិអង់​គ្លេស​ Frank​ Lampard ​ជា​អ្នក​រក​បាន​គ្រាប់​ដំបូង​ក្នុង​ការ​ប្រកួត​ ជើង​ទី​ពីរ​នេះ​នៅ​នាទី​ទី​ 21 ​មុន​ពេល​ដែល​ Maxi ​Pereira ​របស់ ​Benfica​ ត្រូវ​បាន​បណ្តេញ​ចេញ​។​ Benfica​ តាម​ស្មើ​វិញ​នៅ​នាទី​ទី​ 85​ តែ​អតិត​កីឡា​ករ​ Liverpool​,​ Raul​ Meireles​ បន្ថែម​គ្រាប់​ជ័យ​ជំនះ​សំរាប់​ Chelsea​ នាទី​ទី​ 90​ ដូច្នេះ​តោខៀវ​ Chelsea ​នឹង​ត្រូវ​ជួប​ជាមួយ​យក្ស​អេស្ប៉ាញ​ Barcelona​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ UEFA​ Champions​ League​ ដែល​បាន​យក​ឈ្នះ​ AC ​Milan ​3-1​។​

គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​របស់​ Chelsea​ លោក ​Roberto​ Di​ Matteo​ បាន​និយាយ​ ក្រោយ​ចប់​ការ​ប្រកួត​ថា​ លោក​ពិត​ជា​សប្បាយ​រីករាយចំពោះ​លទ្ធ​ផល​កូន​ក្រុម​របស់​លោក​ ហើយ​ Chelsea​ ពិត​ជា​សម​នឹង​ឆ្លង​ផុត​វគ្គ​នេះ​។​ ចំណែក​គ្រូ​បង្វឹក​ Benfica​,​ Jorge​ Jesus​ បាន​និយាយ​ផង​ដែរ​ថា​ លោក​សូម​កោត​សរសើរ​កូន​ក្រុម​របស់​លោក​ទាំង​អស់​ដែល​ប្រឹង​ប្រែង​លេង​អស់​ពី ​សមត្ថ​ភាព​ ទោះ​បី​ក្រុម​របស់​លោក​នៅ​សល់​គ្នា​ត្រឹម​ 10​ នាក់​ក៏​ដោយ​ តែ​ពួក​យើង​ពិត​ជា​ធ្វើ​អោយ​ Chelsea​ លំបាក​។ ​Chelsea​ នឹង​ត្រូវ​ជួប​ជាមួយ​ Barcelona​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ទីមួយ​នៅ​ទឹក​ដី​ Stamdford ​Bridge​ ថ្ងៃ​ទី​ 18​ ខាង​មុខ​នេះ​នេះ​៕​

ប្រែសម្រួលដោយ៖ បុរ​សដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!