សឿ សុធារ៉ា បើក​ទំព័រ​ថ្មីក្នុងនាម​ជាតួ​ឯក​របស់​អាស៊ី​អាគ្នេយ៍

អ្នកនាង​ សឿ សុធារ៉ា បន្ទាប់​ពី​បាត់​វត្តមាន​លើ​ឆាក​សិល្បៈប៉ុន្មាន​ឆ្នាំ ដោយ​សារ​រវល់ដៃ​ជាប់​ធ្វើភរិយា​ដ៏​ល្អ និង​ម្តាយ​ដ៏​ល្អ​ បែរ​ជា​កេរ្តិ៍​ឈ្មោះ​ធ្លាក់ចុះស្រឺតនៅលើសង្វៀន​សិល្បៈ​​ដែល​មហា​ជន​​ខាន​ឃើញ​នាង​ឡើង​ឆាក និងអ​វត្តមានលើ​ខ្សែ​វីដេអូ រឿង​ភាគ និង​សម្តែង​ខារ៉ាអូខេ​សឹ​ង​តែ​មហាជន​គិត​ថា តារា​ស្រី​​ដែល​មាន​ទេពកោសល្យ​សម្តែង​ម្នាក់​នេះ​ឈប់​ពីសិល្បៈ​ទៅ​ហើយ ។

តែ​អ្វី​ដែល​ប្លែក​​ នៅ​ពេល​ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​​ សឿ សុធារ៉ា ស្រក់ទម្ងន់​មក​រកស​ភាព​ដើម​កាលពីប៉ុន្មាន​ឆ្នាំ ដែល​នាង​នៅលីវ ខុស​ពី​កាលហើយ​ មាន​កូនថ្មីៗ​ដែល​ទម្ងន់​គេអាច​ហៅ​ថា​យាយ​ម៉ាប់​បាន ។ សឿ សុធារ៉ា តារា​ស្រី​ដែលទទួល​បាន​នូវ​ប្រជា​ប្រិយភាព​កាល​ពីប៉ុន្មាន​ឆ្នាំ តែ​ប្រជា​ប្រិយ​ភាពនេះ​ត្រូវ​បាន​រសាយក្រោយ​ពេល​ដែលនា​ងរៀបការ​ជាមួយនឹង​តារា​ចម្រៀង សាពួន មីដាដា ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្សមាស ។ សឿ​ សុធារ៉ា បាន​ប្រាប់គេហទំព័រ​ ដំណឹង​ឲ្យ​បាន​ដឹង​ថា “នា​ពេលថ្មីៗកន្លងមក​នេះ​នាង​កំពុងតែ​ទទួល​យក​នូវ​កុងត្រា​ថត​រឿង​ថ្មី​ជាមួយ​នឹង​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តែ​សម្រាប់​ចំណង​ជើង​រឿង​អ្វីនោះ​នាង​មិន​បាន​ប្រាប់​ឲ្យដឹង​នោះទេ” ។នាង​បាន​បន្ត​ទៀតថា “ចំ​ពោះ​សាច់​រឿង​ ដែល​នាង​ថត​នេះ​គឺ​ជា​តួឯក ដែល​នឹង​គ្រោង​ថត​នៅខែ មេសា និង​ឧសភានេះ ដែល​មានតារា​សម្តែង​ប្រុសស្រី​ល្បីៗ​នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា”។ កាវិលវិញ​ចូល​កាន់កាប់​ជាតួឯកក្នុងស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍តាមរយៈ​សាច់​រឿង​ភាគ​នេះ នាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “ការវិលវិញ​នេះ​នាង​មិន​ធ្វើឲ្យ​មហា​ជន​ដែល​គាំទ្រ​រូប​នាងអស់សង្ឈឹម​នោះទេ ហើយ​នាង​ពាំនាំ​យក​នូវ​អ្វីដែល​ថ្មីៗ​ ទាំង​ការ​ស្លៀក​ពាក់ និង​ការតុប​តែ​កាយ​ជាដើម” ។

គួរ​បញ្ជាក់ផង​ដែរថា សឿ​ សុធារ៉ា និង​ សាពួន មីដាដា មក​ទល់នឹង​ពេលនេះ​តារាទាំងពីរនេះ​ទទួល​បាន​នូវ​មរតក​ឈាម​ទុក​ជា​ចំណង​ដៃ ។ សម្រាប់កាវិលនេះ​មាន​មហាជន​ជា​ច្រើន​គិតថា តើសឿ សុធារ៉ា អាចល្បី​ដូច​ប៉ុន្មាន​ឆ្នាំមុន​ដែរឬទេ? សម្រាប់ម្រិយ​មិត្ត​ គេហទំព័រ ដំណឹង និង​គេហទំព័រ ដំណឹង មាន​តែ​រងចាំ អ៊ុត​មើល ថា ចេញ​លេខ  ១​ ឬ លេខ ៦ សម្រាប់តំណែង​ជា​តួឯក​ក្នុងរឿង​ភាគ​ថ្មី​របស់​ ស្ថានីយ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តែប៉ុណ្ណោះ ៕

អត្ថបទ៖ បុរ​សដំណឹង