វិធីព្យាបាលមុន

យើង​សុទ្ធតែ​មិន​ចង់​ឃើញ​មុន (​មុន​ក្បាល​ស) ចេញ​នៅ​លើ​មុខ​របស់​យើង​នោះទេ​។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​មុខ​យើង​មិន​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បំបាត់​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​របស់​យើង​ទៀត​ផង​។ ជា​ការពិត​ណាស់ មនុស្ស​យើង​ភាកច្រើន​តែងតែ​មាន​អារម្មណ៍​ទើសចិត្ត​និង​ខ្មាស់​គេ​នៅ​ពេល​ដែល ​មុន​ទាំងនេះ​លេច​ចេញ​ឡើងមក​។ អ្នក​ខ្លះ​ប្រើ​ម៉ាស្ស​ដើម្បី​បិតបាំង​មុខ​របស់​ខ្លួន ចំណែក​អ្នកខ្លះ​វិញ​មិន​ព្រម​ចេញពី​ផ្ទះ​ទៀតផង​។ ហើយ​បញ្ហា​នឹង​កាន់តែ​យ៉ាប់យឺន​ទៅ​នៅពេល​ដែល​មុន​ទាំង​នេះ​ចាប់ផ្តើម​ប្តូរ​ ទៅ​ជា​ឡើង​កាន់តែ​ធំ​និង​មាន​ឡើង​ពណ៌​ក្រហម​។ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​ឱ្យ​វា​បាត់​ទៅ​វិញ​យ៉ាង​មាន​ ប្រសិទ្ធភាព​។​

រក្សា​ភាព​ស្អាត​លើ​មុខ​របស់​អ្នក​ជា​ពិសេស​នៅ​កន្លែង​ដែល​មាន​មុន​។ ទឹក​លាង​សម្អាត​ដែល​ល្អ​បំផុត​គឺ​ផ្សំ​ឡើង​ពី salicylic acid ដែល​មាន​មុខងារ​ខាត់​រន្ធ​ញើស​របស់​អ្នក​ពី​ផ្នែក​ខាងក្នុង​មក​។​

អ្នក​អាច​ចំហុយ​កន្លែង​ដែល​ឡើង​មុន​ដើម្បី​បើក​រន្ធ​ញើស​។ អ្នក​គ្រាន់តែ​យក​ទឹក​ក្តៅ​មួយ​ផ្តិល ហើយ​ដាក់​មុខ​របស់​អ្នក​លើ​វា​ចំហាយ​របស់​វា នោះ​អ្នក​អាច​ធ្វើឱ្យ​មុន​របស់​អ្នក​ជាសះស្បើយ​បាន​យ៉ាង​លឿន​។ អ្នក​ក៏​អាច​ជ្រលក់​កន្សែង​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ហើយ​យកមក​ដាក់​លើ​មុខ​របស់ ​អ្នក​ប្រហែលជា ៥​នាទី ក៏​បាន​ដែរ​។​

ប្រើ​ថ្នាំ​វីតាមីន​ដែល​ជំនួយ​ដល់​សុខភាព​ស្បែក​ដូចជា ស័ង្កសី​, វីតាមីន A, និង​វីតាមីន E​។ ប៉ុន្តែ អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ព្រោះ​គាត់​អាច​ណែនាំ​ចំពោះ​ប្រភេទ​ថ្នាំ​និង​កម្រិត​ដែល​អ្នក​គួរប្រើ​។​

ប្រសិន​បើ​មុន​នៅតែ​មិន​ជា​សះស្បើយ​ទៀត​នោះ ចូរ​សាកល្បង​ការប្រើ​ថ្នាំ​។ អ្នក​មិន​គួរ​គ្រាន់​តែ​ប្រើ​ថ្នាំ​ដែល​អាច​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ នោះទេ​។ អ្នក​គួរ​ទៅ​ជួប​ពេទ្យ​ស្បែក​ជា​មុន​ដើម្បី​ទទួលបាន​ការណែនាំ​ពី​គាត់​។ ការប្រើ​ថ្នាំ​ខុស​អាច​ធ្វើឱ្យ​បញ្ហា​ស្បែក​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ជាង ​មុន​៕

អត្ថបទ៖ health

 

Facebook Notice for EU! You need to login to view and post FB Comments!