សហ​គមន៍​សេដ្ឋ​កិច្ច​អាហ្រ្វិក​ខាង​លិចកៀប​សង្កត់​មេដឹកនាំ​ប្រទេស​ម៉ាលី​ចាក​ចេញ​ពី​តំ​ណែង

មេ​ដឹក​នាំ​របស់​បណ្តា​ប្រទេស​ក្នុង​សហ​គមន៍​សេដ្ឋ​កិច្ច​អាហ្វ្រិក​ខាង​ លិច​ បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​មួយ​ជា​លើក​ទី​ពីរ​ ដើម្បី​ដាក់​សំពាធ​ និង​កៀប​សង្កត់​បន្ថែម​ទៅ​លើ​មេ​ដឹក​នាំ​យោធា​របស់​ប្រទេស​ម៉ាលី​ ឲ្យ​ចុះ​ចេញ​ពី​អំណាច​ ក្រោយ​ពី​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋា​ភិបាល​​។​

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​សហ​គមន៍​សេដ្ឋ​កិច្ច​អាហ្វ្រិក​ខាង​លិច​ បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​មេ​ដឹក​នាំ​កង​យោធា​របស់​ប្រទេស​ម៉ាលី​ ហើយ​មេ​ដឹក​នាំ​របស់​សហ​គមន៍​មួយ​នេះ​ក៏​បាន​នឹង​កំពុង​ព្យាយាម​កៀប​សង្កត់​ ឲ្យ​មេ​ដឹក​នាំ​កង​យោធា​ចុះ​ចេញ​ពី​អំណាច​ផង​ដែរ​។​

ចំណែក​ស្ថាន​ភាព​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ក៏​កំពុង​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ផង​ដែរ​ ខណៈ​ដែល​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​គាំទ្រ​ និង​ប្រឆាំង​ចំពោះ​កង​កម្លាំង​យោធា​ បាន​ប៉ះ​ទង្គិច​គ្នា​ជា​ញឹក​ញយ​ ដែល​អាច​ពុះ​រំលែក​ប្រទេស​នេះ​ឲ្យ​បែក​ចេញ​ជា​ពីរ​ផ្នែក​ តាម​ចលនា​នយោ​បាយ​របស់​មេ​ដឹក​នាំ​ស៊ីវីល​ និង​យោធានេះ​៕​

ប្រែសម្រួល​ដោយ៖ បុរ​ស​ដំណឹង