កាំ​ភ្លើង​ធំ​ ​នឹង​ត្រូវ​ជួប​ជាមួយ​ក្លឹប​អ្នក​មាន ថ្ងៃ​អាទិត្យ​នេះ

គ្រូ​បង្វឹក​ Manchester ​City​, ​Roberto​ Mancini ​បាន​និយាយកាលពី​​ថ្ងៃ​ព្រហស្បតិ៍កន្លង​ទៅ​ថា​ លោក​រំពឹង​ថា​ការ​ប្រកួត​ជាមួយ​ក្រុម​កាំ​ភ្លើង​ធំ​ Arsenal​ នៅ ​Emirate ​Stadium ​ជា​ការ​ប្រកួត​ ដ៏​លំបាក​មួយ​ ខណៈ​ដែល​ក្លឹប​ទាំង​ពីរ​កំពុង​តែ​ព្យាយាម​កែ​ប្រែ​ទម្រង់លេង​មិន​បាន​ល្អ​ របស់​ខ្លួន​ឡើង​វិញ​។​

Manchester​ City ​សប្តាហ៍​មុន​លេង​បាន​ត្រឹម​ស្មើ​គ្នា​ 3-3 ​ប៉ុណ្ណោះ​លើ​ទឹក​ដី​ខ្លួន​ឯង​ជាមួយ​ Sunderland ​ដែល​ធ្វើ​ឲ្យ Manchester​ United ​នៅ​ពេល​នេះ​នាំ​មុខ​ក្នុង​តារាង​ដាច់​ដល់​ទៅ​ 5​ ពិន្ទុ​។​ រីឯ Arsenal​ លេង​ទម្រង់​​មិន​បាន​ល្អ​កាលពី​សប្តាហ៍​មុន​បាន​បរា​ជ័យ​ក្រៅ​ផ្ទះ​ក្រោម​ថ្វី​ជើង​ ក្រុម​កំពុង​ដុន​ដាប​ Queens ​Park ​Rangers​ 2-1​។ ​លោក​ Mancini ​បាន​និយាយ​ថា​ ថ្ងៃ​អាទិត្យ​នេះ​នឹង​មាន​ការ​ធ្ងន់​ជា​បន្ត​ដោយ​យើង​ត្រូវ​ទៅ​លេង​លើ​ទឹក​ដី​របស់​ Arsenal​ តែ​យើង​សង្ឃឹម​ថា​ នឹង​លេង​បាន​ល្អ​ឡើង​វិញ​មិន​ដូច​ការ​ប្រកួត​ជាមួយ​ Sunderland​។​

ចំណែកខ្សែ​ប្រយុទ្ធ​អាហ្សង់​ទីន​ Sergio​ Aguero ​នឹង​ត្រលប់​មក​វិញ​បន្ទាប់​ពី​ អវត្ត​មាន​ពេល​ប្រកួត​ជាមួយ​ Sunderland​ ដោយ​សារ​របួស​ជើង​។​ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ក៏​បាន​ច្រាន​ចោល​ពាក្យ​ដែល​ថា ​Yaya ​Toure ​បាន​ឈ្លោះ​គ្នា​ជាមួយ​ Balotelli ​នៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​កំឡុង​ការ​ប្រកួត​ជាមួយ​ Sunderland ​បន្ទាប់​ពី​ Balotelli​ បាន​ប្រកែក​គ្នា​ដណ្តើម​ទាត់​បាល់​ Freekick ​ជាមួយ​ Aleksander ​Kolarov ​ហើយ​លោក​បាន​បន្ថែមថា​ វា​ជា​រឿង​ធម្មតា​ដែល​កីឡា​ករ​ មិត្ត​រួម​ក្រុម​អាច​ឈ្លោះ​គ្នា​ក្នុង​ស្ថាន​ភាព​មួយ​ដែល​ក្រុម​កំពុង​លំបាក ​ វា​មិន​មែន​ជា​រឿង​ល្អ​ឡើយ​ ប៉ុន្តែ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​អ្វីៗ​ក៍​បាន​បញ្ចប់​ដោយ​រលូន​ឡើយ​៕​

ប្រែ​សម្រួល​ដោយ​៖ បុរ​ស​ដំណឹង