ប្រជា​ពល​រដ្ឋ​អេហ្ស៊ីបយក​បាតុ​កម្ម​ធ្វើ​ដំណោះស្រាយ​ឆាក​នយោ​បាយ

កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅនេះប្រជា​ពល​រដ្ឋ​អេហ្ស៊ីបប្រមាណ​ជា​ជាង​ ៣០០០​ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​សារ​ជា​ថ្មី​ នៅ​ទីក្រុង​គែរ​ប្រទេស​អេហ្ស៊ីប​ ដើម្បី​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឲ្យមេ​ដឹក​នាំ​ខាង​សាសនា​អ៊ីស្លាម​និយម​ ឲ្យបាន​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​ជា​ប្រធានា​ធិបតី​នៅ​ពេល​បោះ​ឆ្នោត​ ក្នុង​ពេល​ខាង​មុខ​។​

ក្រោយ​ពី​ការ​ធ្វើ​បាតុ​កម្ម​ទំលាក់​មេ​ដឹក​នាំ​ ហូស្ន៊ី​ មូបារ៉ាក់​បាន​ដោយ​ជោគ​ជ័យ​ ប្រជា​ពល​រដ្ឋ​របស់​ប្រទេស​នេះ​ ហាក់​ដូច​ជា​មិន​រវល់​នឹង​ការ​ជួប​ពិភាក្សា​គ្នា​ ដោះ​ស្រាយ​បញ្ហា​អ្វី​មួយ​នោះ​ទេ​ គឺ​ប្រជា​ពល​រដ្ឋ​បាន​យក​ការ​ធ្វើ​បាតុ​កម្ម​ ទៅ​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​គ្រប់​ដំណាក់​កាល​។​

អ្នក​នយោ​បាយ​ជើង​ចាស់​ អេសាន​ កាមែល​ បាន​អោយ​ដឹង​ថា​ អ្នក​នយោ​បាយ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ​ បាន​សំដែង​នូវ​ការ​នឿយ​ណាយ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្វើ​បាតុ​កម្ម​ជារឿយៗ​របស់​ប្រជា​ពល​រដ្ឋ​ ដែល​សូម្បី​តែ​បញ្ហា​បន្តិច​បន្តួច​ ក៏​ប្រជា​ពល​រដ្ឋ​ចេញ​ធ្វើ​បាតុ​កម្ម​ រក​ដំណោះ​ស្រាយ​ផង​ដែរ​ ដោយ​មិន​អើ​ពើ​នឹង​ការ​ជួប​ពិភាក្សា​គ្នា​នោះ​ទេ​៕​

ប្រែសម្រួលដោយ៖ បុរ​សដំណឹង