អ្នក​​គាំ​ទ្រ​​ក្លិប​​ព័រ​​ទុយ​​ហ្កាល​​ Sporting ​Lisbon ​អប​​អរ​​សាទរ​​ជ័យ​​ជម្នះ​ឈាន​​ចូល​​វគ្គ​​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ Europa​ League​

នៅក្លឹប​បាល​ទាត់​របស់​ប្រទេស​ព័រ​ទុយ​ហ្កាល់​ Sporting​ Lisbon​ បាន​ត្រលប់​មក​ដល់​ ប្រទេស​របស់​ខ្លួន​វិញ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​នេះ​ ដោយ​មាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​អ្នក​គាំទ្រ​បន្ទាប់​ពី​បាន​ ឈាន​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ Europa ​League ​ក្រោយ​យក​ឈ្នះ​ក្លឹប​ អ៊ុយ​ក្រែន​ Metalist​ Kharkiv​ សរុប​ទាំង​ពីរ​ប្រកួត​ 3-2​។​

គួរបញ្ជាក់ផងដែរ​ថា​ ប្រសិន​បើ ​Sporting​ Lisbon ​ចង់​ឈ្នះ​ជើង​ឯក​ Europa ​League​ រដូវ​កាល​នេះ​ ពួក​គេ​ត្រូវ​យក​ឈ្នះ​ក្លឹប​អេស្ប៉ាញ​ Athletic​ Bilbao ​ក៏​ដូច​ជា​ Valencia ​រឺ​ Athletico​ Madrid​ ដែល​នេះ​ជា​រដូវ​កាល​ដ៏​ល្អ​មួយ​សំរាប់​ក្លឹប​មក​ពី​ អេស្ប៉ាញ​ដោយ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​នេះ​មាន​បី​ ក្លឹប​គឺ​ Athletic​ Bilbao​, ​Athletico ​Madrid ​និង​ Valencia​។ ​ចំណែក​ឯ​នៅ​ UEFA ​Champions ​League ​វិញ​ក៏​មាន​ក្លឹប​អេស្ប៉ាញ​ពីរ​ ឆ្លង​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ផង​ដែរ​គឺ​ Real​ Madrid​ និង​ Barcelona​ ដែលសុទ្ឋ​សឹ​ង​ជា​ក្រុម​ខ្លាំងៗ៕​

ប្រែសម្រួលដោយ៖ បុរ​សដំណឹង