ដំណាក់កាល ៤ យ៉ាង​ឆ្លើយ​តប​ពេល​រួម​ភេទ​របស់​ស្ត្រី

​ អ្នក​ស្រាវជ្រាវ​មួយចំនួន​បាន​​កត់សម្គាល់​ឃើញ​ថាមាន​ដំណាក់កាល​បួន​យ៉ាង​នៃ​ការ​ឆ្លើយ​ តប​ក្នុង​ពេល​រួម​ភេទ​របស់​មនុស្ស​ស្រី​និង​ប្រុស​៖​ Arousal(​ការ​ស្រើបស្រាល​),​ Plateau(​ដំណាក់កាល​តម្រេក​),​ Orgasm(​ដំណាក់កាល​ដល់​ចំណុចកំពូល​)​ និង​ដំណាក់កាល​វិល​មក​ធម្មតា​ (​ Resolution)​។​ ទាំងនេះ​គឺជា​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​រា​ង្គ​កាយ​របស់​មនុស្ស​ស្រី​ម្នាក់ ​នៅ​ពេល​ពួក​គេ​មាន​ស្រើប​ស្រាល​ផ្លូវភេទ​។​

ដំណាក់កាល​ទី​១៖​ ការ​ស្រើបស្រាល​ (Excitement​ or​ Arousal)
នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​មាន​សម្រើប​ផ្លូវភេទ​ សរសៃឈាម​នៅ​ក្នុង​ប្រដាប់​ភេទ​របស់​នាង​ទៅ​ជា​រីក​ធំ​។​ មាន​លំហូរ​ឈាម​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​ជញ្ជាំង​ទ្វារមាស​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​នោះ​។​ នេះ​គឺជា​ធនធាន​មួយ​ដ៏​សំខាន់​សម្រាប់​បម្រើ​ដល់​ការ​រំអិល​ ដែល​ធ្វើ​អោយ​ទ្វារមាស​មាន​សំណើម​។​
ប្រដាប់បន្តពូជ​ខាងក្រៅ​ ឬ​យោនី​របស់​នាង​ (​រួម​មាន​ សេរ​ Clitoris​ ច្រក​ខាងក្រៅ​ទ្វា​មាស​ និង​ប​បេ​រ​ទ្វា​មាស​ខាងក្រៅ​និង​ក្នុង​)​ ទៅ​ជា​រីក​ប៉ោង​ នេះ​ដោយសារ​តែ​មានការ​ការ​ផ្គត់​ផ្គង​ឈាម​កាន់តែ​ច្រើន​។​ នៅ​ក្នុង​ខ្លួន​របស់​នាង​ កំពូល​នៃ​ទ្វា​មាស​មានការ​លាតសន្ធឹង​។​
ជីពចរ​ និង​ការ​ដកដង្ហើម​របស់​នាង​កាន់តែ​ញាប់​ ហើយ​សម្ពាធ​ឈាម​របស់​អ្នក​ក៏​ឡើង​ខ្ពស់​ដែរ​។​ នាង​ប្រហែលជា​មាន​លក្ខណៈ​ក្រហម​រា​ង្គ​កាយ​ ជា​ពិសេស​នៅ​ត្រង់​តំបន់​ទ្រូង​ និង​ក​ ដោយសារ​តែ​សរសៃឈាម​របស់​នាង​កំពុង​រីក​ធំ​។

ដំណាក់កាល​ទី​២៖​ ដំណាក់កាល​តម្រេក​ (Plateau)
លំហូរ​ឈាម​ចូល​ទៅ​ក្នុង​មួយ​ភាគ​បី​ខាងក្រោម​របស់​ទ្វារមាស​ដល់​ដែន​កំណត់​ របស់​វា​ និង​ធ្វើ​អោយ​តំបន់​ខាងក្រោម​ទ្វារមាស​នោះ​ទៅ​ជា​ប៉ោង​ និង​រឹង​ល្មម​។​ ករណី​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ Introitus​ ដែល​ពេល​ខ្លះ​ហៅ​ថា​ ដំណាក់កាល​ត្រៀម​នឹង​ដល់​ចំណុចកំពូល​ ហើយ​វា​ស្ថិត​នៅ​ក្រោម​ចង្វាក់​នៃ​ការ​កន្ត្រាក់​ក្នុង​ពេល​ដល់​ចំណុចកំពូល​ នៃ​ការ​រួម​ភេទ​។​
សុដន់​របស់​មនុស្ស​ស្រី​ប្រហែលជា​មាន​ទំហំ​ធំ​ជាង​មុន​រហូត​ដល់​ ២៥​ ទៅ ៣០%​ ហើយ​លំហូរ​ឈាម​ទៅ​តំបន់​ជុំវិញ​ក្បាលដោះ​ (Areola)​ ក៏​កើនឡើង​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្បាលដោះ​មើលទៅ​ឡើង​រឹង​បន្តិច​។​
នៅ​ពេល​ដែល​នាង​ជិត​នឹង​ទៅ​ដល់​ចំណុចកំពូល​នៃ​ការ​រួម​ភេទ​ហើយ​ ប្រដាប់ភេទ​របស់​នាង​រុញ​អឹ​ប​ជាប់​នឹង​ឆ្អឹងថ្ងាស​អាង​ត្រគៀក​ និង​ហាក់បីដូចជា​បាត់​ស្រមោល​ឈឹង​។​ ស្ត្រី​ម្នាក់​ត្រូវ​តែ​បន្ត​នូវ​ការ​ភ្ញោ​ចត​ទៅ​ទៀត​ក្នុង​ដំណាក់កាល​មួយ​ នេះ​ដើម្បី​បានជា​សម្រើប​គ្រាន់​គ្រាប់​ឈាន​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ ។

ដំណាក់កាល​ទី​៣៖​ ចំណុចកំពូល​នៃ​ការ​រួម​ភេទ​ (Orgasm)
ចំណុចកំពូល​នៃ​ការ​រួម​ភេទ​គឺជា​ដំណាក់កាល​មួយ​នៃ​ការ​បញ្ចេញ​នូវ​អារម្មណ៍​ ដ៏​សប្បាយ​ខ្លាំង​បំផុត​នៃ​សម្ពាធ​ផ្លូវភេទ​ដែល​បាន​គរ​ទុក​កាលពី​ដំណាក់កាល ​ដំបូង​មក​ម្លេះ​។​យើង​អាច​សម្គាល់​បាន​តាម​រយៈ​ការ​កន្ត្រាក់​លើ​សាច់ដុំ​ ប្រដាប់បន្តពូជ​ (​រៀង​រាល់​ ០,៨​វី​នាទី​ម្តង​)​ ក្នុង​នោះ​រួម​ទាំង​ Introitus​ ផង​ដែរ​។​
ស្ត្រី​ភាគច្រើន​មិន​ធ្លាប់​មាន​អារម្មណ៍​ថា​វិល​មក​រក​ធម្មតា​វិញ​ក្រោយ​ពី ​ដល់​ចំណុចកំពូល​រួច​ដូច​មនុស្ស​ប្រុស​ទេ​។​ ស្ត្រី​ម្នាក់​ប្រហែលជា​អាច​រកបាន​នូវ​ចំណុចកំពូល​មួយទៀត​ប្រសិនបើ​នាង​ ត្រូវ​បាន​ភ្ញោ​ច​លើ​អារម្មណ៍​ភេទ​ម្តងទៀត​។​
មិនមែន​រាល់​ស្ត្រី​ទាំងអស់​សុទ្ធ​តែទទួល​បាន​នូវ​ចំណុចកំពូល​តែ​ម្តង​ គ្រប់ពេល​ដែល​ពួក​គេ​រួម​ភេទ​នោះ​ទេ​។​ ការ​បរ​បោស​អង្អែល​មុន​ពេល​រួម​ភេទ​គឺជា​ការ​សម្តែអ​មួយ​ដ៏​សំខាន់​ក្នុង​ការ ​ឈាន​ទៅ​ដល់​ចំណុចកំពូល​ដែរ​ ហើយ​ក៏​ជា​កត្តា​មួយ​ច្រើន​តែ​កើតឡើង​លើ​មនុស្ស​ស្រី​ដែរ​។​ ការ​បរ​បោស​អង្អែល​នោះ​រួម​មាន​ ការ​ស្ទាបអង្អែល​ទៅ​លើ​តំបន់​សម្រើប​ និង​ការ​ភ្ញោ​ច​ទៅ​លើ​សេរ​។

ដំណាក់កាល​ទី​៤៖​ ការ​វិល​មក​រក​ធម្មតា​វិញ​ (Resolution)
ចំណែក​ដំណាក់កាលចុងក្រោយ​មួយ​នេះវិញ​គឺ​នៅ​ពេល​ដែល​រា​ង្គ​កាយ​របស់​មនុស្ស​ស្រី​វិល​មក​រក​ សភាព​ធម្មតា​វិញ​យ៉ាង​យឺត​បំផុត​។​ តំបន់​ដែល​ហើម​ប៉ោង​ត្រូវ​បាន​ថយ​ចុះ​មក​វិញ​ ហើយ​ការ​ដកដង្ហើម​ និង​ចង្វាក់បេះដូង​ ក៏​មាន​សភាព​យឺត​វិញ​ផងដែរ​៕

ប្រែសម្រួលដោយ៖ បុរ​សដំណឹង