បណ្តា​​ប្រទេស​​ជិត​ខាង​​បាន​​ឈាន​​ដល់​​កិច្ច​​ព្រម​ព្រាង​​ជា​មួយ​មេ​ដឹក​នាំ​​រដ្ឋ​ប្រហារ​​ម៉ាលី​

មេដឹកនាំ​រដ្ឋ​ប្រហារ​យោ​ធា​​ក្នុង​ប្រទេស​ម៉ាលីវីញនោះ បាន​ឈាន​​ដល់​កិច្ច​ព្រម​ព្រៀង​​មួយ​ជាមួយ​​ក្រុម​ប្រទេស​ក្នុង​តំបន់​ដែល​ មាន​សមាជិក​ចំនួន​១៥​ប្រទេស​ដែលហៅ​​កាត់​ថា អ៊ីកូវ៉ាស (ECOWAS) ដើម្បី​ធ្វើ​ឲ្យ​​អំណាច​​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ជាតិ​ ដែល​មាន​ជម្លោះ​នោះ។

ក្នុងជំនួប​ប្រជុំ​នៃ​កិច្ចព្រម​ព្រៀង​នោះ​បាន​ត្រូវ​ផ្សាយ​តាម​ទូរទស្សន៍​​ រដ្ឋ។ ទូរទស្សន៍​នោះ​បាន​ប្រកាស​​ថា​ក្រុម​ប្រឹក្សា​យោធា​​បាន​ព្រម​ព្រៀង​គ្នា​​ បង្កើត​រដ្ឋាភិបាល​អន្តរកាល​​មួយ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​​ដែល​បាន​ ព្រម​ព្រៀង​គ្នា​​​នៅ​ក្នុង​ការ​ដោះដូរ​នឹង​ការ​លើក​លែង​ទោស​ដល់​មេដឹកនាំ​ រដ្ឋ​ប្រហារ​​ហើយ​នឹង​ការ​លប់​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ប្លុក អ៊ីកូវ៉ាស បាន​ដាក់​លើ​ប្រទេស​ម៉ាលី។ ប្រធាន​រដ្ឋ​សភា​ជាតិ ត្រូវ​ធ្វើ​ជា​ប្រធានាធិបតី​អន្តរកាល​ដើម្បី​រៀបចំ​ការ​បោះឆ្នោត។

បណ្តាល​រដ្ឋ​នៃ​អាហ្វ្រិក​ខាង​លិច​​បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​​ដល់​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ប្រទេស​ម៉ាលី​កាន់​កាប់​តំបន់​ខាង​ជើង​ឡើង​ វិញ។ ពួក​ឧទ្ទាម ទូអារេគ (Tuareg) ដែល​មាន​ការ​គាំទ្រ​ពី​ពួក​អ្នក​ប្រយុទ្ធ​​អ៊ីស្លាម​បាន​កាន់​កាប់​ទីក្រុង​ សំខាន់​ៗ​​ក្នុង​តំបន់​ខាង​ជើង​ប្រទេស​ម៉ាលី​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​​បាន​ ប្រកាស​រដ្ឋ​ឯករាជ្យ​ដែល​មាន​ឈ្មោះ​ថា អាហ្សាវ៉ាដ (Azawad)៕

ប្រែសម្រួល​ដោយ៖ បុរ​សដំណឹង