មេឃ​ខៀវ​រក៨​គ្រាប់​ទើបស្មើរបីសាចក្រហម

ក្រុម មេឃ​ខៀវ (Manchester City) ពេល​នេះ​កំពុង​តាម​ពី​ក្រោយ​ក្រុម​បិសាច​ក្រហម  ចំនួន​៨​ពិន្ទុ បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​កាំភ្លើង​ធំ (Arsenal )១-០ នៅ Emirates Stadium យប់មិញ ស្រប​ពេល​ការ​ប្រកួតក្នុងក្របខណ្ឌ (Barclays Premier League )នៅ​សល់​តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​ប្រកួត។

តង់ទីមួយ តង់ទី ២ Arsenal​ បាន​ត្រឹមតែ​បុក​ពោះ​ក្នុងការទទួល​យក​នូវ​គ្រាប់បាលជ័យ ដោយគ្រប់គ្រង់​បាល់​ នឹងសម្រុក រហូតដល់ ទៅ ៦១ ភាគរយ ចំណែក មេឃខៀវ ត្រឹមតែ ៣៧ ភាគរយ​ប៉ុណ្ណោះ ។​Arsenal មានឱកាល​ជា​ច្រើន​​ប៉ុន្តែ​មិន​អា​ចបំបែក​នូវ​ពង​មាន់របស់ មេឃខៀវបានទេ ។

គ្រាប់​បាល់​មួយ​គ្រាប់​​របស់ Arsenal ដែល​អាច​និយាយ​បាន​ថា​​ស្ទើរ​តែ​នាទីបញ្ចប់​ក្ដី​សង្ឃឹម​ប្រជែង​ជើងឯក​របស់​ ក្រុម Man City ធ្វើ​បាន​ដោយ​ការ​ស៊ុត​​ពី​ចម្ងាយ​ប្រមាណ​២៣​ម៉ែត្រ​យ៉ាង​អស្ចារ្យ​របស់​ ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ Mikel Arteta នៅ​នាទី​ទី​៨៧។ ពេល​នោះ លោក Roberto Mancini បានខឹង​សម្បារ​ខ្សែ​បម្រើ​សញ្ជាតិ​ឈីលី​ David Pizarro យ៉ាង​ខ្លាំង​ដែល​បង្ក​កំហុស បណ្ដោយ​ឲ្យ Arteta មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​។

ដោយ​ឡែក នៅ​មុន​នេះ​បន្តិច ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ Queens Park Rangers ក្នុង​លទ្ធផល​ ២-០ ដែល​រក​បាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​របស់ Wanye Rooney និង​ការ​ស៊ុត​ពី​ចម្ងាយ​យ៉ាង​ល្អបំផុត​របស់​ខ្សែ​បម្រើ​ជើង​ចាស់ Paul Scholes៕

ប្រែសម្រួល​ដោយ៖ បុរ​សដំណឹង