កីឡា​ក្លាយ​ជា​អំពើ​ហិង្សា​នៅ​ប្រទេសបូលីវៀ

មានការ​ប្រកួត​បាល់​ទាត់​មួយនៅ​ក្នុង​ទីក្រុង​ Cochabamba​ នៅ​ក្នុង​ប្រទេស​បូលីវៀ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ បាន​កើត​មាន​អំពើ​ហឹង្សា​កើត​ឡើង​កំឡុង​ការ​ប្រកួត​ ហើយ​អំពើ​ហឹង្សា​នេះ​ក៏​បាន​រុញ​ច្រាន​​ដល់​ផ្នែកខាង​ក្រៅ​ទីលាន​ផង​ដែរ​។​

អំពើ​ហឹង្សា​នេះកើត​ឡើង​កំឡុង​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ ​Wilstermann ​ទទួល​ក្រុម​ Universitaro ​de ​Santa​ Cruz​ ដែល​ជា​ការ​ប្រកួត​មួយ​ដើម្បី​ប្រជែង​ តំណែង​ឡើង​ទៅ​កាន់​ក្រប​ខណ្ឌ​កំពូល​។​ ហេតុ​ការណ៍​នោះ​ ដំបូង​ឡើយ​គ្រូ​បង្វឹក​ក្រុម​ Wilstermann ​បាន​កើត​មាន​កំហឹង​នៅ​ពេល​អាជ្ញា​កណ្តាល​មិន​អោយ​បាល់​ប៉េណាល់​ទី​ដល់​ទៅ​ ពីរ​គ្រាប់​ នៅ​ពេល​បាល់​ប៉ះ​ដៃ​គូរ​ប្រកួត​របស់​ខ្លួន​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ តែ​ជា​លទ្ធ​ផល​បាន​បញ្ចប់​ទៅ​ស្មើ​គ្នា ​2-2 ​ក្រោយ​មក​ក៏​កើត​ មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​ និង​នាំ​គ្នា​រត់​ចូល​ក្នុង​ទីលាន​ដែល​ធ្វើ​អោយ​កីឡា​ករ​ ក៏​ដូច​ជា​ អាជ្ញា​កណ្តាល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីលាន​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ 12​ នាក់​ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​ផង​ដែរ​៕​

ប្រែ​សម្រួលដោយ៖ បុរស​ដំណឹង