ក្រុម EXO ទទួល​បាននូវ​ការគាំទ្រ​ពី​សំណាក់អ្នក​អន​ឡាញ​នៅចិន

វា​​គ្រាន់​តែជា​ថ្ងៃបន្ទាប់​ ក្នុង​ការ​ទន្ទឹង​រង​ចាំ​នូវ​រយៈ​ពេល​ដ៏​វែងអន្លាយ​របស់ផលិត​កម្ម SM Entertaiment របស់​ក្រុម Boy Band EXO ដែល​ក្នុង​ក្រុម EXO បែង​ចែក​ជា ២ ទៀត(EXO-K និង EXO-M ) ​ក្រុម​ទាំង ពីរ​នេះ​ស្ថិត​នៅក្នុង​ប្រទេស​កូរ៉េ​ និង​ប្រទេស​ចិន ​ប៉ុន្តែ​សម្រាប់ក្រុម​ទាំង ២​នេះ មានក្រុម​មួយ​ដែល​គ្រប់ដណ្តប់នូវ​ការគាំ​ទ្រ​នៅ​លើ Music Chart នៅក្នុង​ប្រទេសចិន ។

ក្រុម EXO-M កំពុងតែ​ទទួល​បាននូវ​ការ​សរសើរពីសិល្បៈករ​ចិន  និង​អ្នកផលិត​ករ​នៅក្នុងប្រទេស​ចិនផង​ដែរ។ ការ​គាំទ្រនេះ​ហាក់​បី​ដូចជា​ទោស​ទាយ​ពី​វាសនា​របស់ក្រុម​នេះ ក្នុងពេ​ល​អនាគត។ សម្រាប់ EXO-M មកទល់​នឹង​ពេល​នេះ​កំពុងតែ​ទទួល​តំណែង​លេខ មួយ​នៅ​ក្នុងប្រទេសចិនដែល​ស្ថិត​នៅលើ​គេហទំព័រ​មួយ​របស់ចិន ដែល​រួម​បញ្ជូលដោយSina Music និង Net Ease Music ជាមួយនឹង​ Album ទីមួយ​ក្រោម​ចំណ​ង​ជើង “MAMA” ។ ចំណែក​បងប្អូនភ្លោះ​របស់គេ​គឺក្រុក EXO-K ក៏​កំពុងតែទទួល​បាន​នូវ​ការ​គាំទ្រ ពី​គេហទំព័រ​ដ៏​មាន​ប្រជាប្រិយ​ភាព​ចំនួន ៣ ក្នុងប្រទេសចិនផងដែរ ៕

ប្រែសម្រួលដោយ៖ បុរ​សដំណឹង