ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូងចូល​រួម​បោះ​ឆ្នោតមិន​អើ​ពើនឹង​ការ​បាញ់​កាំ​ជ្រួច​របស់​កូរ៉េ​ខាង​ជើង​

ក្រុម​ប្រជា​ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ចាប់​ផ្តើម​ទៅ​ចូល​រួម​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​មិន​អើ​ពើ​ចំពោះ​ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​ខាង​ជើង​ឡើយ។​

ការ​បោះ​ឆ្នោត​នេះ​ ប្រជា​ពល​រដ្ឋ​ត្រូវ​មាន​ភារ​កិច្ច​ជ្រើស​រើស​តំណាង​រាស្រ្ត​ចំនួន​ ៣០០​ នាក់​ដើម្បី​ចូល​បម្រើការ​នៅ​ក្នុង​រដ្ឋ​សភា​ ជា​តំណាង​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ដោះ​ស្រាយ​នូវ​កង្វល់​ផ្សេងៗ​ក្នុង​ប្រទេស ឬ​តំបន់។​

សូមបញ្ជាក់ផង​ដែរថាគណ​បក្ស​អភិ​រក្ស​និយម​របស់​ប្រទេស​នេះ​ កំពុង​កាន់​កាប់​កៅ​អី​ចំនួន​ ១៦២​ កៅ​អី​ក្នុង​ចំណោម​កៅ​អី​សរុប​ចំនួន​ ៣០០​ កៅ​អី​ នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​ ហើយ​ការ​បោះ​ឆ្នោត​លើក​នេះ​មិន​ដឹង​ជា​គណ​បក្ស​ណា​មួយ​ អាច​ទទួល​បាន​សំលេង​គាំទ្រ​ច្រើន​ជាង​គេ​ទេ​។

ការ​បោះ​ឆ្នោត​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ដោយ​ក្រុម​អ្នក​ចូល​រួម​បោះ​ ហាក់​ដូច​ជា​សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីក​រាយ​ មិន​មាន​ភ័យ​ខ្លាច​ ឬ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាញ់​បង្ហោះ​កាំជ្រួច​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ​ ៕​

ប្រែសម្រួលដោយ៖ បុរស​ដំណឹង