ទ្រ​នំ​ថ្មី​កា​តុ​ចង់​បាន​​កូន​​ស្ថិត​​ក្នុង​ឆ្នាំ​រោង​

តារា​កំប្លែងដ៏មានប្រជាប្រិយ​ នាង សុខ ចាន់ធីតា ហៅកាតុ ដែល​ជាតារារួម​ក្រុម​របស់​អតីត​នាយ​ក្រឹម នា​ពេលថ្មីកន្លងមក​នេះ​កំពុង​តែ​យីអ៊ុន​ឡើង​ក្រឺតៗ​ដោយ​ក្លាយ​ជាតារា​ចម្រៀង​របស់ទ្រនំ​ ថោន ដែល​ទ្រនំ​កំពុង​តែ​ទទួល​បាន​នូវ​ប្រ​ជា​ប្រិយ​ភាព​ពីមហាជន​ទូ​ទាំង​ប្រទេស ។

ទ្រនំថ្មី​ដែល​មានសេដ្ឋកិច្ច​រឹងមាំ​គួរសម​បន្ទាប់ពី​ រស្មីហង្សមាស​ នៅ​ពេលថ្មីៗ​នេះ​គេ​ឃើញ​មាន​តារា​ចម្រៀង​ស្រីថ្មី ដែលអតីត​តារាកំប្លែងនោះ​គឺ​ នាង​កាតុ​​ ដែល​ជា​តារា​កំប្លែងដ៏មាន​ប្រ​ជា​ប្រិយ​ភាព​គួរ​សម​​ស្ថិត​​​​ក្នុង​តារាកំប្លែងល្បី​ៗរួម​មាន​ នាងក្រឺត ​ស៊ីន នារីម៉ូលីកា ជាដើម ។ ​​នាង កាតុ ដែល​មានវ័យរាង​ជ្រេ ​ទៅហើយ ដែល​មានស្វាមី ជា​តន្ត្រីករភ្ជាប់និស្ស័យគ្នាគូស្វាមី​ភរិយាជាច្រើន​ឆ្នាំ​តែ​មិន​ទាន់មាន​ពូជ​ពង្សបន្ត​ត្រកូល​មួយ​គ្រាប់សោះ ។ ជួប​ជាមួយនឹង គេហទំព័រ ដំណឹង នាង​កាតុ បាន​ប្រាប់ថា រឿង​កូន នេះ​គឺ​នាង​ចង់​បាន​យូរ​ណាស់​មក​ហើយ​តែ​ទោះបី​ជា​ខិត​ខំ​បែក​ញើសគឃា​ក៏​មិន​សម្រេច​បាន​ផល​ដែរ ដោយ​នាង​និយាយ​លាយឡំ​ជាមួយនឹង​សំណើច ។ បន្ទាប់ពីចូលខ្លួនយ៉ាងស្ងាត់កំបាំង ច្រៀងឲ្យ​ផលិត​កម្ម​ថោន និងមានបទចម្រៀង​ប៉ុន្មាន​បទដែលបាន​ចរា​ចរ​​នៅលើទីផ្សារ ក៏បណ្តាលឲ្យមហាជន​មួយចំនួន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែលតារាកំប្លែងរូប​នេះចាប់យកអាជីពចម្រៀងមួយទៀត។ ប៉ុន្តែទោះ​ជាទទួល​បានការងារថ្មីយ៉ាងណា ក៏អ្នកនាងកាតុ មិន​ទាន់ស្រណុកចិត្តទេ ខណៈដែល​រហូត​មក​​​ដល់ពេល​​​នេះ អ្នកនាងនៅមិនទាន់មានបុត្រមួយគ្រាន់ប្រ​លែងលេងដូចគេ។ តែ​ទោះជាយ៉ាងណា អ្នកនាង​ប្រាប់ឲ្យដឹងថា “ខំពឺតណាស់ដែរ តែវាអត់ទាន់មាន! ហើយឆ្នាំនេះ ខ្ញុំ​ក៏ចង់ឲ្យមានកូនដែរ ព្រោះ​ជាឆ្នាំរោង ដែលខ្ញុំនិងស្វាមីគិតថា យកកូនឆ្នាំរោងនេះល្អណាស់ហើយ​តារា​ល្បីនៅលើ​ពិភពលោកក៏​ចង់​​បានកូន​ស្ថិក្នុងឆ្នាំនេះដែរ​ជាពិសេសគឺ​តារាចិន”។នៅក្នុងផលិតកម្មថោនវិញកាតុមាន ២បទ​សម្រាប់បទចម្រៀង​ចូលឆ្នាំ “មេម៉ាយចាយរាង” និងបទ “រៀនធ្វើចិត្តស្មោះខ្លះទៅបង” ដែលជាចង្វាក់​កន្ទ្រឹម។

ទន្ទឹមនឹង​ទទួល​បាននូវយីអ៊ុន​ថ្មីក្នុងនា​ម​ជា​អ្នកចម្រៀងនោះ នាងកាតុ នឹងមានគម្រោង​ទៅច្រៀង​នៅប្រទេសជប៉ុន នាពេលខាងមុខនេះ ដោយ​មានតារាប្រុសស្រីល្បី នៅក្នុងកម្ពុជា​ទៅចូល​រួម​ផងដែរ ៕

អត្ថបទ៖ បុរ​សដំណឹង