សែនស្តេចយមរាជ

ជំនឿសាសានរបស់ប្រជាជនកម្ពុជា គឺមានច្រើន ដែលពេលខ្លះយើងឃើញថា មានពិធីមួយ​ចំនួនមានអ្នកខ្លះស្គាល់ និងអ្នក​មិន​ស្គាស់ មិនដែល​បាន​ដឹង​ពីមុន​ឡើយ ហើយ​ពេល​ឃើញ​​ពិធីដែល​គេកុំពុង​ធ្វើក៏មិនដឹងថា គេធ្វើដើម្បីអី្វដែរ។ នៅក្នុងពេលនេះ គេហទំព័រ ដំណឹង សូមបង្ហាញនូវពីធីសែនព្រេនមួយ ដែលត្រូវបានគេហៅថា សែនស្តេចយមរាជ សម្រាប់ពិធីនេះ អ្នកដែលសែន គឺ អ្នកដែលកើតនៅក្នុងឆ្នាំ រកា និងឆ្នាំ ច ដែលគេមានជំនឿ​ថា​ ពីជាតិ​មុនពួកគេជាកូនរបស់ស្តេចយមរាជ ដូច្នេះ ក្នុងពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំខែ្មរ ចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ ពួកគេត្រូវរំលឹកដល់អ្នកមានគុណដែលជាបិតារបស់ខ្លួននោះ គឺត្រូវរៀបចំសែនបញ្ជូនទៅដល់គាត់ និងសូមឲ្យគាត់ផ្តល់ពរជ័យដល់ខ្លួនឲ្យបានសេចក្តីសុខ រួមទាំងមានទ្រព្យសម្បត្តិផងដែរ។

 

ការសែនប្រព្រឹត្តទៅនៅវេលាព្រឹក ដែលព្រះអាទិត្យមិនទាន់រះ ហើយគ្រឿងសំណែនរួមមានៈ

១ : មាន់ស្ងោរ​        ១( ឆ្មូល )                                    ២ : នំតែលាវ ១​ កព្ចាប់

៣ : ផ្លែឈើ ៥​ មុខ                                         ​​​            ៤ : ស្រាស​ ១ ពែងតូច

៥ : ជម ៤                                                                    ៦:  ស្លាធម៏ ១​ គូ

៧ : ទឹកឃ្មុំ ១ ពែងតូច                                              ៨ : ទៀនក្រហម ១ គូ

៩ : ធូប ៥                                                                    ១០ : ផ្កាឈូក​ ៥ ដើម

១១​ : សុធម៏ ១​​ គូ                                                       ១២ :  ទឹកតែ ១ ពែង

១៣: ទឹកក្រូច ២ ដប​តួចៗ                                      ១៤ :ម្លួ ៥ ស្លា ៥  បារី ៥

១៦: ក្រដាស់អ្នកតា ១​ ដុំ                                        ១៧ : នំឡើង ១គួ

 

​ពេលសែនត្រូវសូត្រធម៏​ : នមោពុទ្ធស្ស:  នមោធម្មស្ស:  នមោសង្ឈស្ស:   ចំនួន ៣​ ដង រួចយើងនិយាយថា: សូមអព្ចើាញ​ស្តេច​យមរាជ​មក​សែបសោយ​នូវសំនែនទាំងអស់នេះហើយសូមជួយបើកផ្លូវឲ្យ​ កុងម៉ាជីដូនជីតា នឹងញាតិការទាំ៧​សណ្តានផងចុះ​ រួចប្រទានពរដល់យើងខ្ញុំទាំងអស់គ្នាដែលជា​ប្តីប្រពន្ធ​នឹង ឪពុក ម្តាយ​ អោយបានសុខសប្បាយ នឹងមានសុភ:មង្គុលក្នុងគ្រួសារ​ មានលាភតេជ:ជោគជ័យជាពិសេសមានទ្រព្យសម្បត្តិហូរហៀរកុំបីខាន ។