Dasom និយាយថា​នាងស្រក់​ទម្ងន់​ ៧ គីឡូ

Dasom បាន​និយាយថា ទម្ងន់​នាង​ជា​ធម្ម​តា​គឺ ៤៧ គីឡូ​ក្រាម។ ក្រុម SISTAR​ កាលពីថ្ងៃទី ១២ ខែ មេ​សា ឆ្នាំ ២០១២ បាន​បង្ហាញនូវ​អាលប៊ុមថ្មី​របស់​ក្រុម​នាង គឺ បទ”Alone”​ដែលសម្តែង Apgujung នៅសេអ៊ូល ហើយ Dasom បាន​ប្រកាសថានាង​ស្រក់​ទម្ងន់​ ៧ គីឡូ​ក្រាម ។

នាង​បាន​បន្ត​ប្រាប់​ទៀតថា​ក្រុម​របស់​នាង​នាំគ្នា​ហាត់​ប្រាណ តែ​នាង​មិន​ចូល​ចត្ត​ហាត់​ប្រាណ​នោះ​ទេ​ដោយ​គ្រាន់​តែ​តម​នូវ​របប​អាហារ ក្នុង​ការផ្សព្វផ្សាយ​របស់ “So Cool”​ ខ្ញុំ​ស្រក់​ទម្ងន់ ៤ គីឡូ​ក្រាម ហើ​យ​បន្ទាប់​មក​ទៀត​គឺ ៣ គីឡូ​ក្រាម មិ​ន​គួរឲ្យ​ជឿ​សោះ ។

បទ​ចម្រៀង​ “Alone ” របស់ SISTAR​ គឺ​ជាបទមួយ​និយាយពី ការបែក​បាក់​ស្នេហា ​ហើយ​ការ​សម្តែ​ងទៀត​វីញ​សោតគឺមានលក្ខណៈ​គួរ​ឲ្យ​ទាក់​ទាញ​៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង