តើព្រហ្មចារីយ៍​សំខាន់មែន​ទេ?

វា​ជា​ការពិត​ណាស់​ កាល​ពីបុរាណកាលកន្លងមក​មនុស្សចាស់​ជំនាន់ដើម​គ្រប់រូប​តែង​តែគិតថា ព្រហ្ម​ចារីយ៍​របស់​ស្រ្តីគឺ​សំខាន់ណាស់ ស្រ្តី​ដែល​មានព្រហ្ម​ចារីយ៍គឺ​អាច​បញ្ជាក់ថា នាង​មានភាពបរិសុទ្ឋ តែ​បើ​ស្រ្តីនោះ​មិន​មាន​ព្រហ្ម​ចារីយ៍វិញ​នោះគឺ​ត្រូវ​បាន​គេចោទ​ថា គឺ​ជា​ស្រ្តី​មិនល្អ​ ស្រ្តី​មិន​គោរព​ប្រពៃ​ណី។ហើយ​ម្យ៉ាវិញមួយ​ទៀត​ភាពបរិសុទ្ឋ​របស់ស្រ្តីគឺ​បញ្ជាក់​ដោយ​សារ​សន្ទះ​ព្រហ្មចារីយ៍ ហើយ​ប្រដាប់​ភេទមាន​ភាព​តឹង​ណែន ហើយ​ពេលរួម​ភេទ​គឺ​មាន​ហូរ​ឈាមជាលើកដំបូង​ក្នុងឆាក​ជីវិត​ជាស្រ្តី​ក្រមុំ។

ដោយ​សារ​តែមូលហេតុ​នេះ​ហើយ​ទើប​ស្ត្រី​ជំនាន់​ដើម បង្ខំ​កូន​ឲ្យ​​រៀបការទាំង វ័យ​ក្មេងដោយ​ពួក​គេ​មិន​ទាន់​មាន​សមត្ថភាពពេញលេញ​ក្នុង​ការ​គ្រប់​គ្រង​គ្រួសារ មូលហេតុ​នេះ​ហើយដែលបង្កឲ្យ​ពួកគេ​ស្លាប់​កំឡុង​ពេល​មានផ្ទៃ​ពោះទាំងវ័យក្មេង។ ដោយ​សារ​តែ​ពួក​គេ​រៀប​ការ​ទាំងវ័យក្មេង​ហើយ​គ្មា​ន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ដែល​ធ្វើឲ្យ​ស្រ្តីមួយ​ចំនួន​គ្មាន​មុខ​មាត់​ក្នុងសង្គម ។

​តែ​ពួក​គេ​ក៏​មិន​ដឹង​នោះដែរ មានស្ត្រីមួយចំនួន​រង​គ្រោះ​ព្រោះតែ​គ្មា​ឈាមហូរមក​ពេលរួម​ភេទជាមួយ​នឹង​ដៃគូ​ស្នេហារបស់ពួក​គេ។ មូលហេតុនេះ​គឺ​កើត​ឡើង​ចំពោះ​ស្រ្តី មិន​មាន​​ការ​បិទ​ជិត ឬអាយុ old Puberty​ ព្រោះ​ស្រទាបព្រហ្មចារីយ៍ មាន​ការប៉ះ​ទង្គិចបន្តិច​បន្តួច​ពេលរួម​ភេទ នាំគ្មាន​ឈាម​ហូរ​ធ្លាក់មក ហើយ​ត្រូវ​គេ​ចោទ​ថា​គ្មាន​ភាព​បរិសុទ្ឋ ។

ហេតុ​ដូច្នេះ​សូម​យើ​ង​គិត​ដល់​ចំណុច​ខាងលើ​នេះផង។ សូមបញ្ជាក់​ផងដែរ​ថា មានបុរស​ជា​ច្រើន​ដែល​ចាញ់​បោក​នូវ​នារី​រកស៊ីផ្លូវភេទ ដោយ​នារី​ទាំង​នោះ​ឲ្យ​គ្រូពេទ្យ​ជំនាញ់ដេរ​នូវ​ស្រទាប់ព្រហ្ម​ចារីយ៍​ឡើង​វីញ ហើយ​លក់​ដូរ​ក្នុងតម្លៃពិសេស ៕

ប្រែសម្រួលដោយ៖ ឈឹម សុចិត្រា