Tron Light Cycle ម៉ូតូ​ដែល​លឿន​បំផុត​លើ​​ពិ​ភព​លោក​

វិល​ទៅសម័យ​កាល​ឆ្នាំ​ ២០១១​ វិញ លោក​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​នូវ​ម៉ូតូ​លឿន ទំនើប ដែល​បំពាក់ដោយ​ភ្លើ​ង​បំភ្លឺ​ដ៏​ស្រស់​សង្ហា តែ​នៅក្នុងភាព​យន្ត ឬ​ក្នុងហ្គេមកុំព្យូទ័រប៉ុណ្ណោះ ប៉ុន្តែ​សូម​ក្រឡេក​ទៅមើល​ក្រុម ហ៊ុន​ Parker Brothers​​ Choppers នៅរដ្ឋ​ហ្វរីហ្វ បាន​ធ្វើឲ្យ​ម៉ូតូដ៏​ទំនើប​នេះ លេច​​ចេញ​ជា​រូប​រា​ង​ពិតប្រាកដ។

ម៉ូតូ​ដ៏​ទំនើប​នេះត្រូវ​បាន​គេហៅថា Tron Light Cycle មានបណ្តោយ 2.43 ម៉ែត្រ ទទឹង 0.58 ម៉ែត្រ និង ទម្ងន់ 215 គីឡូ​ក្រាម ។

លោក​ ជេហ្វហ៍ ហាវើសុន ប្រធាន​ផ្នែក​ប្រតិបត្តិ ក្រុមហ៊ុន Parker Brother Choppers បាន​ឲ្យ​ដឹង​ថា​ជាមួយ​នឹង​ម៉ាស៊ីន TL 1.000R ម៉ូតូ​នេះ​អា​ចបើក​បរក្នុងល្បឿន​រហូត​ដល់​ទៅ 193.12 គីឡូម៉ែត្រ ក្នុងរយៈ​ពេល​មួយម៉ោង ។

គួរបញ្ជាក់ផង​ដែរថា សម្រាប់ម៉ូតូ​នេះស្ថិត​ក្នុងឆ្នាំ ២០១១ ផលិត​បាន​តែ ៥ គ្រឿង​តែប៉ុណ្ណោះ​ហើយ​គ្រោង​នឹង​លក់​ក្នុងមួយគ្រឿងតម្លៃ 55.000 ដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ៖ បុរ​សដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!