សោ​ការពារ​សុវត្តិ​ភាព​នៅ​ពេ​ល​បើក​បរ

ដើម្បី​កាត់បន្ថយ​នូ​វគ្រោះ​ថ្នាក់​នៅ​លើ​ផ្លូវថ្នល់ ជាពិសេស​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​អ្នកបើក​បរ​មួយ​ចំនួន​ជា​យុវវ័យ​ប្រើ​ប្រាស​ទូរស័ព្ទដៃ​ក្នុង​ពេល​បើ​ក​បរ ។ សូម​ក្រឡក​មើល​ក្នុង​ឆ្នាំ ២០០៩ ​មាន​ក្រុម​វិស្វករ​មក​ពីសាកល​វិទ្យាល័យ​យូថាហ៍ សហរដ្ឋ​អាមេរិក បាន​បង្កើត​នូវ​សោ​សុវត្តិ​ភាពមួយ​ឈ្មោះឡថា Key 2​ Safe Driving ដើម្បីការពារ​យុវវ័យ​ពីការ​ប្រើ​ប្រាស់ទូរស័ព្ទដៃខណៈ​ពេល​ពួក​គាត់កំពុង​បើក​បរ​លើ​ថ្នល់ ។

សោ​សុវត្តិ​ភាព​នេះផ​ង​ដែរ​ស្ថិត​នៅក្បែរទូរស័ព្ទ​ដៃ វានឹងបញ្ចូន​សញ្ញា​ទៅនឹង​ទូរស័ព្ទ និង​បង្ហាញ​នូវសញ្ញាពញ្ឈប់ការ​ប្រើប្រាស់នៅ​លើ​ទូរស័ព្ទដៃ ដែល​ការពារ​មិន​ឲ្យ​អ្នកបើក​បរ ហៅទូរស័ព្ទចេញឬ​ផ្ងើសារ​បាន​ ។

ក្រុម​វិស្វកររំពឹងថា សោ​នេះ​នឹង​អាចលក់ដាច់​នៅលើទីផ្សារ ហើយ​សម្រាប់​តម្លៃវិញ​គឺ ៥០ ដុល្លាររួម​ទាំង​ សេវាប្រចាំខែ ដែល​ពុំ​ទាន់មានកំណត់តម្លៃនៅឡើយ​កាល​ពី​ឆ្នាំ ២០០៩ ៕

ប្រែសម្រួលដោយ៖​បុរ​ស​ដំណឹង