តិចនិក​ចម្អិន​សម្ល​ការី​សាច់​មាន់​ឲ្យ​ឆ្ងាញ់ពិសា

ដើម្បី​ចម្អិន​សម្ល​ការី​សាច់​មាន់​ឲ្យ​ឆ្ងាញ់​ពិសា មាន់​ដែល​យក​មក​ចម្អិន​ គួរ​តែហាន់​ជាដុំធំៗ​ទាំងឆ្អឹង​ព្រោះ​ពេល​ចម្អិន​សាច់​មាន់​ នឹង​មិន​រួញ​ស្វិត។

ដំបូង​ត្រូវ​យក​សាច់មាន់​ដែល​ត្រៀម​ទុកយក​ទៅបំពង​ក្នុងប្រេងឆា​តិចៗជាមុនសិន​ដើម្បីឲ្យ​សាច់​មាន់ស្ងួត។រីឯខ្ទិះដូងមិនគួរកូរយូរពេកឡើយ ព្រោះ​បើ​ឡើង​ប្រេងពេក​មិនគួរ​ទទួល​ទាន។

លក្ខណៈល្អរបស់​សម្ល​ការីសាច់មាន់ គឺទឹកការីត្រូវតែខាប់​ខ្ទិះឡើងប្រេងបន្តិចបន្តួច មាន​ពណ៏ក្រហម ឬឯសាច់​មាន់​ត្រូវផុយ និង​ទុយ​ទើប​ពិសារ ជាមួយនឹង​នំបុ័ង នំបញ្ចុក​ ជាដើម ៕

ដោយ៖ បុរ​ស​ដំណឹង