អាមេរិក​ព្រមានព្យុងយ៉ាង​ចំពោះការបង្ហោះរ៉ុកែត

នៅ​ក្រោយជំនួប​កិច្ច​ប្រជុំពិភាក្សា​ ជា​មួយ​សមភាគី​លោក​ស្រី​នៃ​ប្រទេស​ឧស្សាហកម្ម​ ៨​ ហៅថា​ Group Eight​ នៅ​ក្រុង​ វ៉ាស៊ីន​តោន​ លោក​ស្រី ហ៊ីលឺ្លរី គ្លីនតុន រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋអា​មេរិក បាន​ព្រមាន​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. នឹង​ចាត់​វិធានការ​បន្ថែម​ បើ​សិន​ជា​ក្រុង​ ព្យុងយ៉ាង សម្រេច​នៅ​តែ​បង្ហោះ​ រ៉ុកែត​ ដែល​មនុស្ស​នៅលើ​ពិភព​លោក​ជា​ច្រើន​មាន​ជំនឿ​ថា​ ជា​ការ​សាក​ល្បង​កាំជ្រួច​អន្តរទ្វីប​មួយ។

លោក​ស្រី​គ្លីនតុន បាន​បន្ត​មាន​ប្រសាសន៍​ថា​ ក្រុង​ Pyongyang​ មាន​ជម្រើស​ពិត​ប្រាកដ​ គឺ​អាច​ស្វែង​រក​សន្តិភាព​ ហើយ​បាន​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​ជិត​ស្និត​ជា​មួយ​សហគមន៍​អន្តរជាតិ​ រួម​ទាំង​សរអា​ ឬ​ក៏​បន្ត​ប្រឈម​មុខ​នឹង​សម្ពាធ​និង​ការ​នៅ​ដាច់​តែ​ឯកឯង​ត​ទៅ​ទៀត។

តែ​ទោះ​ជា​យ៉ាងនេះ​ក្តី​ចំពោះ​បញ្ហា​នេះ​នៅតែ​មិនទាន់​ទទួល​បាននូវផល​វត្តមាន​ក្នុងការទទួល​យក​នៅ​ឡើយ​នោះ​ទេ ចំពោះបញ្ហា​បង្ហោះរ៉ូកែត​នេះ​នៅ​ឡើយ ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!