ពិធីការិនី និងជាតារាសម្តែងសាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សា កញ្ញា ឈិត សុជាតា ក្រោយផ្អាកពីការសម្តែងជាងពីរឆ្នាំកន្លងមក នៅប៉ុន្មានខែនៃដើមឆ្នាំ២០១២ នេះ នាងបានប្រឡូកក្នុងសិល្បៈវិញហើយ ខណៈដែលកំពុងសម្តែងរឿងមួយឲ្យក្រុមហ៊ុនកូរ៉េ និងកំពុងក្រសោបបានកម្មវិធី៣ ក្នុងទូរទស្សន៍អប្សរា បន្ថែមលើការងារ៣កម្មវិធីនៅប៉ុស្តិ៍លេខ៥។

កញ្ញា ឈិត សុជា នាយិកាក្រុមហ៊ុនទេសចរណ៍ “STA Tourism” បើទោះបីជាមួយរយៈធំកន្លងមក បាត់វត្តមានក្នុងការសម្តែងក៏ដោយ ប៉ុន្តែអាជីពជាពិធីការិនីរបស់នាង នៅតែមមាញឹកស្ទើរតែរកពេលសម្រាកមិនបាន។ បន្ទាប់ពីម្តែងក្នុងរឿង “ពិសស្នេហ៍”មក នាងបានផ្អាកពីការសម្តែងភាពយន្ត និងខារ៉ាអូខេជាង២ឆ្នាំ។ទើបតែនៅចុងឆ្នាំ២០១១ នាងបានសម្តែងរឿង “ព្រះអាទិត្យរះក្នុងក្រុងសេអ៊ូល” បើតាម ឈិត សុជាតា រំឭកដល់ការថតសម្តែងនាពេលកន្លងទៅ ឈិត សុជាតា បានឱ្យដឹងដែរថា នាងធ្លាប់ ថតសម្តែងវីដេអូបានចំនួនជាង ១០រឿងរួចទៅហើយ មានទាំងរឿងភាគ និង រឿងដុំ ដែលក្នុងនោះមានដូចជារឿង“ស្នេហ៍ដួងចន្ទ” គឺជារឿងដែលនាង សម្តែងជាលើកដំបូង រឿង“ពពកខ្មៅ” រឿង“ខ្លែងដាច់ខ្សែ” រឿង“ឃាតក” រឿង“ចំណង ប្រាំប្រការ” រឿង“តាមចាប់” រឿង“ពិសស្នេហ៍”… ជាដើម ដោយក្នុង នោះរឿងខ្លះនាងសម្តែងជាតួរង ខ្លះជាតួកាច និង ខ្លះជាតួឯក ក្នុងនោះមានរឿង“ចំណងប្រាំប្រការ” និងរឿង“ពិសស្នេហ៍”ជាដើម ។
បន្ទាប់ពីស្ងាត់ស្ងៀមរយៈពេល ប្រមាណ ជាពីរឆ្នាំមក ឈិត សុជាតា ក៏បានងាក មក ប្រឡូកក្នុងសិល្បៈវិញ ពិសេស ក្នុងឆ្នាំ ២០១២ នាងត្រៀមថត សម្តែងរឿង វីដេអូសម្រាប់ដាក់បញ្ចាំង នៅលើ កញ្ចក់ទូរទស្សន៍ថ្មី មួយ ព្រមទាំងកំពុងថត សម្តែងរឿង “ព្រះអាទិត្យរះក្នុង ក្រុងសេអ៊ូល” ។សម្រាប់រឿងថ្មី អាចទទួលការគាំទ្រ ឬ មិនគាំទ្រ រងចាំទស្សនា និងឲ្យពិន្ទុទាំងអស់ គ្នា៕
អត្ថបទដោយៈ បុរសដំណឹង