Mancity សាងពិន្ទូឡើងវិញ​បន្ទាប់ពីចាញ់ ManUtd

កាលពីរាត្រីថ្ងៃសៅរ៍ ដែល​ជា​ម៉ោង​ស្ថិត​ក្នុងប្រទេសកម្ពុជា នៅឯពហុកីឡាដ្ឋាន Stadium Astro ក្នុងកម្ម​វិធី FA CUP​ បាន​វិល​វិញ​ទៀត​ហើយ​ដោយ​ Manchester City ប៉ះ​ជាមួយនឹង Norwich ។

ការបើក​ឆាក​ជាមួយនឹង​ Norwich មិន​ទាន់​កម្តៅសាច់ដុំ​ស្រួលបួលផង​ក្នុងរយៈ​ពេល ១៨ នាទី កីឡាករ​ពាក់​ស្លាក់លេខ ៣២ Tevez បាន​បំប៉ោង​សំណាង Norwich ក្នុងលទ្ឋផល ១ ទល់​នឹង ០ ការ​បន្ត​ប្រកួត​បាន​ត្រឹម​តែ ៨ នាទី ដែលត្រូវ​នឹងនាទី ២៦ កីឡាករ​រួមក្រុម Tevez គឺ KunaGuaro បាន​បំប៉ោង​សំណាញ់​មួយ​គ្រាប់ទៀត ចប់​ការ​ប្រកួត​ក្នុងតង់ទី ១ លទ្ឋផល បណ្តោះអាសន្ន ២ ទល់នឹង ០ ។

ការ​បើក​ឆាកបានត្រឹមតែ ៦ នាទី គឺនៅនាទី ៥១ Norwich ក៏បំបែក​ពង់មានរបស់ ManCity ក្នុងលទ្ឋផល ១ ទល់នឹង ២ ​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ Norwich ក្នុងទម្រង់លេងខ្សោយ​ជាង Mancity ត្រូវ​បានកូន​ក្រុម​លោក Roberto Mancini ស៊ុតបញ្ចូល​ជាបន្ត​បន្ទាប់ ដោយកីឡាករ Tevez ,KunaGuaro និង​កីឡាករ John son រហូតដល់ទៅ ៤ គ្រាប់បន្ថែម​ទៀត ដែលធ្វើឲ្យ លទ្ឋផល ៦ ទល់នឹង ១ ដែលជា​លទ្ឋផល​ឈឺ​ចាប់បំផុត​របស់ Norwich ។ចំណែកសម្រាប់ពិន្ទុវិញ Mancity បានត្រឹម ៧៤ ហើយ​ ManUtd ពិន្ទុ​នៅនាំមុខគឺ ៧៩ ដែលកំពុង​តែ​រង​ចាំការ​ប្រកួតខាង​មុខ ។

ក្នុងយប់ជាមួយ​គ្នានេះ​ដែរ Liverpool ក៏​បាន​ប៉ះ​ជាមួយនឹង Everton ដែលជាលទ្ឋផល ២ ទល់នឹង ១ ​ទាំង​លទ្ឋផល​បុក​ពោះ ៕

អត្ថបទដោយ៖ បុរស​ដំណឹង