ពិសារ​អាហារ​ផ្អែម​ពេកបង្កើន​រ៉ាឌីកាលសេរី

ការ​ស្រាវ​ជ្រាវ​មួយបាន​ឲ្យដឹង​ថា អាហារ​កាបូអ៊ិដ្រាត ដូចជាស្ករ និងម្សៅ​ស្រិតស ធ្វើឲ្យ​ខ្លាញ​ទៅ​គរ​ទុក​ត្រង់​ត្រគាកដែល​ធ្វើឲ្យ​ធាត់​ខូច​រូប​រាង​បាន​។តាម​កា​រសិក្សា​ក្រុម​អ្នកស្រាវ​ជ្រាវ មក​ពីសាកល​វិទ្យាល័យ​ម៊ែលប៊ន ប្រទេសអូស្ត្រាលីបាន​ឲ្យដឹងថា​អាហារប្រភេទស្ករ និង​ម្សៅ​ស្រិត​ស វា​ធ្វើឲ្យ​កោសិកា​គ្រប់​គ្រងអាហារ ស្លាប់ និង​កើត​ទៅ​តាមអាយុ ដែលកើនឡើង បណ្តាល​ឲ្យ​កើត​នូវរ៉ាឌីកាលសេរី កាន់​តែ​ច្រើនឡើង ហើយម៉ូលេគុល​អាក្រក់នេះ​ងាយ​នឹងកើតឡើង នៅ​ពេល​ទទួល​ទាន​អាហារ​ដែលមាន​ជាតិ​ផ្អែមច្រើន ។

ហេតុ​ដូច្នេះ​កុំ​ទទួល​ទាន​នូវ​អាហារ​ដែល​មាន​ជាតិផ្អែម​ច្រើនពេក ដើម្បីសុខ​ភាព និង​រូប​រា​ង​កាយ​ស្រស់​សង្ហារ គួរ​ជា​ទីចាប់​ចិត្ត​ចំពោះ​អ្នកផង ៕

ប្រែសម្រួលដោយ៖ បុរ​ស​ដំណឹង