Chelsea បំបាក់​ Spur ដែល​​នាំ​ក្រុម​​ទាំង​​មូល​​ចូល​​វគ្គ​​ផ្តាច់​​ព្រ័ត្រ​

Didier Droba របស់​ក្រុម Chelsea មាន​ឈ្មោះ​បោះ​សម្លេង​សារ​ជាថ្មីម្តង​ទៀត​ហើយ នៅកំឡុង​ពេល​ដែល ពួកគេ​ធ្វើការ​ប្រកួត​ក្នុងកម្មវិធី Fa Cup ក្នុងវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុងការប្រកួតជាមួយនឹង Tottenham Hotspur នៅឯពហុ​កីឡាដ្ឋាន Webley ក្នុងទីក្រុង​ឡុ​ង​ប្រទេស​អង់​គ្លេស កាលពីថ្ងៃទី ១៥ ខែ មេសា​ ឆ្នាំ ២០១២ ម្សិលមិញនេះ ។ ក្រុម Chelsea បាន​បំបាក់ធ្មុង Tottenham យ៉ា​ង​ចាស់ដៃ​បំផុត ដែល​អម​ទៅ​ដោយ​ទម្រង់លេង យ៉ាង​ល្អផង​ដែរ ជាមួយនឹង លទ្ឋផល ៥-១ ដែល​ជា​លទ្ឋផល​មួយ​ដែលកក់​ក្តៅ​បំផុត  ដែល​នាំ​ឲ្យ​ក្រុម​ទាំងមូល​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ English soccer´s Fa Cup​ ​ហើយ​វាក៏​ជា​លើក​ទី ៤ ហើ​យ​សម្រាប់រយៈ​ពេល ៦ ឆ្នាំ​កន្លងមក ៕

ប្រែសម្រួលដោយ៖​បុរស​ដំណឹង