ពួក​ទា​ហាន​​ប្រ​ទេស​ហ្គី​​ណេ​​ប៊ីស្យូ​បាន​​ប៉ុន​​ប៉ង​​ធ្វើ​​រដ្ឋ​ប្រហារ​​

ពួក​ទាហាន​នៅ​ក្នុង​ប្រទេស​ ហ្គីណេ​ប៊ីស្យូ បាន​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដោយ​បាន​កាន់​កាប់​ផ្លូវ​, ​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​និង​ការិយាល័យ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ រដ្ឋធានី​របស់​ប្រទេស។កាល​ពី​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ គឺពួក​ទាហាន​បាន​វាយ​ ប្រហារ​ទៅ​លើ​ផ្ទះ​លោក​​ រ៉ាយម៉ូនដូ ផឺរីរ៉ា (Raimundo Pereira​) ប្រធានាធិបតីបណ្តោះ​អាសន្ន​និង​លោក​ ហ្កាឡូស ហ្គូមេស ជេ (Carlos Gomes Jr.)​អតីត​​នាយក​រដ្ឋមន្ត្រី ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ក៏​ប៉ុន្តែ​គេ​ដឹង​ថា​លោក​គ្មាន​ ប្រជាប្រិយភាព​ជា​មួយ​ពួក​យោធាទាំងនោះ​ទេ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង