តិច​និក​ក្នុងការដាំបបរ​ឲ្យ​មានរស់ជាតិឈ្ងុយឆ្ងាញ់

តើ​ប្រិយមិត្ត​ដឹង​ទេ​ថា ចម្អិន​បបរ​យ៉ាងដូចម្តេច​ទើបឆ្ងាញ់ ? ស្រាប់តែ​មាន​ពូមួយ​ក្បែរ​ផ្ទះ​គាត់​ឆ្លើយថា​ចង់​ដាំបបរ​ឲ្យ​ឆ្ងាញ់​ត្រូវ​ជ្រើស​រើស​ប្រភេទអង្គរ គឺ​ចាំបាច់​ត្រូវ​តែ​ស្រូវថ្មី។ ចំណុច​ដែល​គាត់​ឆ្លើយនេះ​ក៏​ត្រូវ​ម្យ៉ាង​ដែរ ចុះ​បើ​អត់​ស្រូវ​ថ្មីវិញ​តើ​ធ្វើ​ដូចម្តេច​ទើប​បបរ​មានរស់ជាតិឈ្ងុយ​គួរ​ឲ្យ​ពិ​សារ ? គាត់​ឆ្លើយមិន​ដឹងដែរ ។

គេហទំព័រ ដំណឹង នឹង​ពាំនាំ​នូវវិធីដាំបបរ​ឲ្យ​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់គួរ​ពិសារ មុន​នឹង​លោក​អ្នកដាំបបរ​ឬ​ចម្អិនបបរ​គួរ​នឹក​ដល់​រុក្ខ​ជាតិ​ម្យ៉ាង​ដែល​មានឈ្មោះ​ថា ស្លឹកតយ ដែល​ជា​រុក្ខជាតិមានក្លិនឈ្ងុយ​អាច​យក​ទៅឆុង​ជំនួស​តែ​បាន​ម្តង​ម្កាល​ដែរ ។ វា​ជា​ការ​ងាយ​ទេ សម្រាប់បបរ​ដែល​ចម្អិនលោកអ្នកត្រូវ​ដាក់​ស្លឹក​តយ​ ២-៣ សន្លឹក​ក្នុងឆ្នាំបបរ​នៅពេលដែលចម្អិន ក្រោយពី​បបរ​ឆ្អិនស្រួលបួលហើយ ដួស​ស្លឹក​តយ​ចេញ ពេ​ល​នោះ​ហើយបបរ​មានក្លិនគួរ​ឲ្យ​ចង់​ពិសារ មិន​ចាំបាច់អង្គរ​ស្រូវថ្មី ស្លឹក​តយ​ក៏​មានរស់ជាតិ​ឆ្ងាញ់ដែរ ៕

ដោយ​៖ បុរ​ស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!